អ្នក​គាំទ្រ​តារាចម្រៀង​ស្រី K-Pop នៃក្រុម​ Blackpink កំពុង​តែមាន​ការ​ភ្ញាក់ផ្អើលខ្លាំង​ នៅពេល​ដែល​តារា​ស្រី​រូប​នេះ​ទទួល​បាន​ឱកាស​ឡើងសម្ដែង​នៅ​លើវេទិកា Global Citizen Festival កាល​ពី​ថ្ងៃ​ទី២៨ ខែ​កញ្ញា កន្លង​ទៅ​ យ៉ាង​ណា​មិញ​អ្វីដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង នៅថ្ងៃ​ទី​៣ ខែតុលា  Lisa ត្រៀមនឹង​បញ្ចេញ​បទ​ចម្រៀង​ដែល​មាន​ខ្លឹមសារ​ និយាយ​ពី​បុរសបណ្ដូលចិត្ត​ Frederic ។

នៅ​ក្នុង​កម្មវិធី​ Global Citizen Festival ដែល​បាន​រៀបចំ​ឡើងញូវយ៉ក កាល​ពីថ្ងៃ​ទី​២៨ ខែ​កញ្ញា Lisa បាន​ឡើងច្រៀង​ និង​សម្ដែង​នៅ​ក្នុង​កម្មវិធី ដោយ​សម្ដែង​បទ​ Money, Rockstar និង New Woman មក​សម្ដែង​ ព្រម​ទាំង​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​តាម​រយៈ​ការ​សម្ដែងបទ Moonlit Floor ដែល​ត្រៀម​បញ្ចេញ​ឱ្យ​អ្នក​គាំទ្រ​ស្ដាប់​ នៅ​ថ្ងៃ​ទី​៣ តុលា មក​សម្ដែង​ជា​លើក​ដំបូង​ផង​ដែរ។

ក្រោយ​ចម្រៀង​បទនោះ​ រួច Lisa ត្រូវ​បាន​គេ​បង្អាប់​ថា​កំពុង​តែ​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍ខ្លាំង​ ព្រោះ​ក្រោយ​ពី​មាន​ដំណឹងចចាមអារ៉ាម ថា​នាង​និង​កូន​មហាសេដ្ឋីពិភពលោក​ម្ចាស់​ប្រេន LVMH លោក frederic arnault កំពុង​បង្កាត់​ភ្លើងស្នេហ៍​ជាមួយ​គ្នា​ ព្រោះ​ឧស្សាហ៍បង្ហាញ​វត្តមាន​ជាមួយ​គ្នា ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​ដែល​ចេញ​មក​ប្រកាស​ពី​ទំនាក់ទំនង​នេះ​ឡើយ។

ទោះ​ជា​យ៉ាងនេះ​ក្ដី​ បទ Moonlit Floor ដែល​បាន​បំផ្លែង​ពី​បទ Kiss Me របស់ Sixpence non the Rich ធ្វើ​ឱ្យ​អ្នក​គាំទ្រ​អៀន​ជំនួស​ និង​យល់បាន​ពីទំហំចិត្ត​នៃក្ដីស្រលាញ់ដែល​ លីសា មាន​ចំពោះ​បុរស​កំពូល​ស្នេហ៍ ព្រោះ​នៅ​ក្នុង​ខ្លឹមសារ​មាន​និយាយ​ដល់​ បុរស​ជា​គូស្នេហ៍ និង​ការ​ថើបគ្នា​នៅ​ក្រុងប៉ារីស​ថែម​ទៀត​ផង។

ក្រោយស្ដាប់​ខ្លឹមសាររួច ម្នាក់​ៗ​យល់ថា​បុរស​ដែល​ស្ថិត​ក្នុង​ខ្លឹមសារ​ចម្រៀង​របស់ លីសា គឺជា Frederic Arnault បុរសជនជាតិ​បារាំង ដែល​មាន​ភ្នែក​ខៀវ ដែល​គេ​សន្មត់ថា ការ​ឡើងច្រៀង​នេះ គឺជា​ឱកាស​នៃ​ការ​ប្រកាស​ពីទំនាក់ទំនងស្នេហ៍រវាង​ខ្លួន​ និង​បុរស​កំពូល​ស្នេហ៍ នៅលើឆាក​ក៏ថាបាន​៕

Share.