ផ្ទុះ​នូវការ​ចាប់​អារម្មណ៍​ជា​ថ្មីទៀត​ហើយ ក្រោយ​តារា​ចម្រៀង​រ៉េប Offset បាន​ចេញ​មក​អះអាងថា​ភរិយាខ្លួន គឺ​ Cardi B បាន​លបលួច​មានទំនាក់ទំនង​ផ្លូវ​កាយ​ស៊ីជម្រៅ​ជាមួយ​នឹង​បុរស​ផ្សេង។

ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​នៃ​ដំណើរ​ការលែងលះមិន​ទាន់ដាច់ស្រេច​ រវាង​ខ្លួន​ និង​ Cardi B តារា​ចម្រៀង​ Rap លោក offset បាន​​ Comment នៅក្នុង​ការ​ Live មួយ​របស់​ Cardi B កាល​ពីថ្ងៃ​ពុធ​កន្លង​ទៅ ដោយ​បាន​ចោទ​ប្រកាន់​ថា​ ភរិយាខ្លួន​បាន​លបលួច​បែកចិត្ត​និង​មាន​ទំនាក់ទំនង​ផ្លូវកាយ​ស៊ីជម្រៅជាមួយ​នឹង​បុរស​ផ្សេង​ នៅ​ក្នុង​ខណៈដែល​នាង​កំពុង​តែពពោះ​កូន​ទី​៣ របស់​ពួក​គេ​។ លោក​បាន​សរសេរ​ ​ដោយ​ភាសា​គ្រោតគ្រាត ដោយ​យើងខ្ញុំ​សូម​សម្រួល​ខ្លឹមសារ​ជូន​យ៉ាង​ដូច្នេះ​ថា៖ នាង​បាន​លបលួច​មាន​ទំនាក់ទំនង​ផ្លូវកាយបែបស៊ីជម្រៅ​ជាមួយ​គេ​ទាំង​កំពុង​ពពោះ​ និយាយ​ការពិត​ទៅ​ ដោយ​លោក​បាន​ Screenshot រូបភាព​នេះ​ ហើយ​យក​មក Share លើ​បណ្ដាញសង្គម X។ ខណៈ​ដែល​មិន​យូរប៉ុន្មាន Cardi B ហាក់​ដូចជា​ឆ្លើយតបទៅ​នឹង​អ្វីដែល​ជា​ការចោទប្រកាន់របស់ Offset នៅ​លើ​បណ្ដាញសង្គម X របស់​ខ្លួនវិញថា «មែនខ្ញុំ​បាន​ធ្វើ​វា»

ទោះ​ជា​មាន​ការ​លើក​ឡើង​បែប​នេះ​រវាង​ម្ចាស់​បទ​ «Money» នាង​ Cardi B និង​ស្វាមី​ Offset ក៏ពិត​មែន​ ប៉ុន្តែ​មិន​មានសេចក្ដី​បញ្ជាក់​ណាមួយ​ ស្ដីពី​បញ្ហា​ខាង​លើ​នេះ​ថា​បាន​កើត​ឡើង​នៅពេលណា​ឡើយ​ ខណៈ​ដែល​ទំនាស់​ឈាន​​ដល់​ការ​ប្ដឹង​លែងលះ រវាង​តារាទាំង​ពីរ​នេះ ​បានកើត​ឡើង​និង​​​អូស​បន្លាយ​តាំង​ពី​ខែកក្កដា មក​ម្ល៉េះ៕

Share.