ពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាល ២០២៤-២៥ បានបញ្ចប់សប្តាហ៍ទី៧ កាលពីយប់ថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ខណ:ភ្នំពេញក្រោន ជាក្រុមតែ១គត់ប្រកួតមិនចាញ់សោះ ក្រោយឆ្លងកាត់៦ប្រកួត ឈ្នះទាំង៦ មាន១៨ពិន្ទុ ឈរកំពូលតារាងបណ្តោះអាសន្ន។

តារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី៧៖

លទ្ធផលសប្តាហ៍ទី៧៖

  • Tiffy Army ១-៣ វិសាខា
  • បឹងកេត ៤-១ ក្រសួងមហាផ្ទៃ
  • ណាហ្គាវើលដ៍ ០-១ អង្គរថាយហ្គឺរ។
  • អាយអេសអាយ ដង្កោសែនជ័យ ២-០ គិរីវង់សុខសែនជ័យ
  • ភ្នំពេញក្រោន ១០-០ ឡាយហ្វខេត្តព្រះសីហនុ។

ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២៤-២៥ នេះ​​មាន​សមាជិក​ចំនួន​១១​ក្រុម ដោយ​ប្រកួត​ប្រជែង​ពី​​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៤ ដល់​​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៥ ខាង​មុខ ដោយ​តម្រូវ​ក្រុម​ជា​សមាជិក​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៦ បន្ត​ប្រកួត​យក​ជើង​ឯក ខណៈ​ក្រុម​លេខ​៧ ដល់​១១ ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់៕

Share.