ពានរង្វាន់យុវនកម្រិតទ្វីបអាយុក្រោម ២០ឆ្នាំ AFC U20 Asian Cup បានបញ្ចប់ការប្រកួតវគ្គជម្រុះក្នុងពូលហើយ កាលពីថ្ងៃទី២៩​ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ក្នុងនោះឃើញថា ក្រុមនៅក្នុងតំបន់អាស៊ាន U20​ ថៃ និងឥណ្ឌូណេស៊ី បានឡើងទៅជុំផ្តាច់ព្រ័ត្រ ឆ្នាំ២០២៥ ដែលចិន ជាម្ចាស់ផ្ទះ។

សម្រាប់ក្រុមជម្រើសជាតិថៃ អាយុក្រោម២០ឆ្នាំ គីស្ថិតនៅពូល H ជាមួយក្រុមអ៉ីរ៉ាក់, ហ្វីលីពីន និងព្រុយណេ ឆ្លងកាត់៣ប្រកួត ឈ្នះ២ និងចាញ់១ មាន ឈរលេខ២ល្អក្នុងពូល។

ចំពោះក្រុមជម្រើសជាតិឥណ្ឌូណេស៊ី វិញគឺ ស្ថិតនៅពូល F ជាមួយក្រុមយេម៉ែន, ទីម័រខាងកើត និងក្រុមមាល់ឌីវ ឆ្លងកាត់៣ប្រកួត ៣ប្រកួតឈ្នះ២ និងស្មើ១ មាន៧ពិន្ទុឈរកំពូលតារាងក្នុងពូល។

ខាងក្រោមនេះជាក្រុមទាំង១៦ ដែលឡើងទៅវគ្គ១៦ក្រុមជុំចុងក្រោយនៃពានរង្វាន់ 2025 AFC U-20 Asian Cup ៖

  • ចិន (ម្ចាស់ផ្ទះ)
  • ស៊ីរី (លេខ១​ពូល A)
  • អ៊ូបេគីស្ថាន (លេខ​១​ពូល B)
  • កូរ៉េ​ខាង​ត្បូង (លេខ​១​ពូល C)
  • អារ៉ាប៊ីសាអ៊ូឌីត (លេខ​១ពូល D)
  • កូរ៉េខាង​ជើង (លេខ១ពូល E)
  • ឥណ្ឌូណេស៊ី (លេខ​១ពូល F)
  • អ៉ីរ៉ង់ (លេខ១ពូល G)
  • អ៉ីរ៉ាក់ (លេខ១ពូល H)
  • ជប៉ុន (លេខ១​ពូល I)
  • កាតា (លេខ១​ពូល J)
  • យេម៉ែន (លេខ២​ល្អ​ ​ទី១)
  • គីជីស្ថាន (លេខ២​ល្អ​ ​ទី២)
  • អូស្ត្រាលី (លេខ២​ល្អ ​ទី៣)
  • ថៃ ((លេខ២​ល្អ​ ​ទី៤)
  • ហ្សកដានី (លេខ២​ល្អ​ ទី៥) ៕
Share.