ក្រុមមន្ត្រីនៅក្នុងប្រទេសនេប៉ាល់ បានឱ្យដឹងកាលពីថ្ងៃអាទិត្យ សប្ដាហ៍មុននេះថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងបំណាក់ដី បានកើនដល់ ១៧០នាក់ និងជាច្រើននាក់បានបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤។

ក្រសួងមហាផ្ទៃនេប៉ាល់ បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំង ១៧០នាក់ មាន ៣៥នាក់ត្រូវបានសម្លាប់នៅពេលពួកគេជិះលើរថយន្ត៣គ្រឿង ដែលបានត្រូវបានកប់ បំណាក់ដី នៅលើផ្លូវ highway ស្ថិតនៅភាគខាងត្បូងទីក្រុងកដ្ឋមណ្ឌូ។

បើតាមក្រសួងមហាផ្ទៃនេប៉ាល់ មនុស្សយ៉ាងហោច ១៧០នាក់បានស្លាប់ នៅទូទាំងប្រទេស ខណៈមនុស្ស ៤២នាក់បានបាត់ខ្លួន ហើយមនុស្សជាង ៣,០០០នាក់ត្រូវបានជួយសង្រ្គោះ។

នាយកដ្ឋានជលសាស្ត្រ និងឧតុនិយម បានឱ្យដឹងថា ទិន្នន័យបឋមពីស្ថានីយក្នុងស្រុកចំនួន១៤ បានវាស់វែងភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល ២៤ម៉ោង រហូតដល់ព្រឹកថ្ងៃសៅរ៍។

គ្រោះទឹកជំនន់ និងការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ គឺជារឿងធម្មតានៅទូទាំងអាស៊ីខាងត្បូងក្នុងរដូវមូសុង ចាប់ពីខែមិថុនា ដល់ខែកញ្ញា ប៉ុន្តែអ្នកជំនាញនិយាយថាការប្រែប្រួលអាកាសធាតុកើតឡើងកាន់តែញឹកញាប់ និងធ្ងន់ធ្ងរជាងមុន។

