ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំ របស់វិសាខា គឺជាក្រុមតែមួយគត់ដែលរក្សាជ័យជម្នះបានវែងជាងគេ រហូត​ដល់ ១៦ប្រកួត​ជាប់គ្នា បន្ទាប់ពីយកឈ្នះលើក្រុមសាលាតម្រង់ទិសរាជធានីភ្នំពេញ ក្នុងលទ្ធផល ៣-១ សប្ដាហ៍ទី១៧ គិតត្រឹមជុំទី២ នៃការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ Cambodian Youth League U16 2024។

លទ្ធផលការប្រកួតនៅជុំទី១ របស់ក្រុមយុវជនអាយុក្រោម១៦ឆ្នាំ របស់វិសាខារួមមាន៖

  • សប្ដាហ៍ទី២៖ សៀមរាបយូណាយធីត ១-២ វិសាខា
  • សប្ដាហ៍ទី៣៖ វិសាខា ៤-៣ អាយ អេស អាយ ដង្កោសែនជ័យ
  • សប្ដាហ៍ទី៤៖ Tiffy Army FC ១-២ វិសាខា
  • សប្ដាហ៍៥ ៖ វិសាខា ៥-១ ណាហ្គាវើលដ៏
  • សប្ដាហ៍ទី៦៖ វិសាខា ៧-១ ព្រះខ័នរាជស្វាយរៀង
  • សប្ដាហ៍ទី៧៖ បឹងកេត ០-៣ វិសាខា
  • សប្ដាហ៍ទី៨៖ វិសាខា ៧-០ សាលាតម្រង់ទិសរាជធានីភ្នំពេញ
  • សប្ដាហ៍ទី៩៖ អង្គរថាយហ្គឺរ ០-៩ វិសាខា

តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន៖

លទ្ធផលការប្រកួតនៅជុំទី២៖

  • សប្ដាហ៍ទី១០៖ ភ្នំពេញក្រោន ០-១ វិសាខា
  • សប្ដាហ៍ទី១១៖ វិសាខា ២-១ សៀមរាបយូណាយធីត
  • សប្ដាហ៍ទី១២៖ អាយ អេស អាយ ដង្កោសែនជ័យ ១-៣ វិសាខា
  • សប្ដាហ៍ទី១៣៖ វិសាខា ៥-១ Tiffy Army FC
  • សប្តាហ៍ទី១៤៖ ណាហ្គាវើលដ៍ ០-៦ វិសាខា
  • សប្ដាហ៍ទី១៥៖ ព្ររខ៍នរាជស្វាយរៀង ០-៤ វិសាខា
  • ប្រកួតទី១៦៖ វិសាខា ៦-០ បឹងកេត
  • ប្រកួតទី១៧៖ សាលាតម្រង់ទិសរាជធានីភ្នំពេញ ១-៣ វិសាខា

ស្របពេលកីឡាករ ស សុខាពលៈ ជាប់ជាកីឡាករល្អប្រចាំការប្រកួត ក្រោយរកបាន ២គ្រាប់លើកដំបូង ក្នុងជ័យជម្នះ ៣-១ លើក្រុមយុវជនសាលាតម្រង់ទិសរាជធានីភ្នំពេញ នៃពានរង្វាន់ Cambodian Youth League U16 2024 សប្ដាហ៍ទី១៧៕

Share.