ដំណើរការប្រកួត​បាន ៧សប្ដាហ៍រួច​មក ឃើញ​ថា​មានសមាគមក្លិបបាល់ទាត់មីស្ទើរលេង រកបាន៣ពិន្ទុជាលើកដំបូង ក្រោយឈ្នះ សលត៍ ខេត្តបាត់ដំបង ក្នុងលទ្ធផល ៨-១ កាលពីថ្ងៃទី២៨ ខែកញ្ញា នៃពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League 2024-25)។

លទ្ធផលសប្តាហ៍ទី៧៖

តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន៖

ក្រុមបាល់ទាត់នារី​សលត៍បាត់ដំបង គឺជាក្រុម​ដែលរបូត​គ្រាប់​បាល់​ ច្រើនគ្រាប់មុនគេ ពោលគឺ ១០៤គ្រាប់មុនគេ នៅត្រឹម៧ប្រកួត ដែលស្មើនឹង៧សប្តាហ៍ នៃពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League 2024-25)។

ខាងក្រោមនេះជាលទ្ធផលដែលក្រុម​សលហត៍បាត់ដំបង របូតតាមសប្តាហ៍នីមួយៗ៖

  • សប្តាហ៍ទី១ សលត៍បាត់ដំបង ០-១៥ សៀមរាប
  • សប្តាហ៍ទី២ វិសាខា ១៨-០ សលត៍បាត់ដំបង
  • សប្តាហ៍ទី៣ ភ្នំពេញក្រោន ២៥-០ សលត៍បាត់ដំបង
  • សប្តាហ៍ទី៤ កំពង់ចាម ៦-៤ សលត៍បាត់ដំបង
  • សប្តាហ៍ទី៥ ព្រះខ័នរាជស្វាយរៀង ២៣-០ សលត៍បាត់ដំបង
  • សប្តាហ៍ទី៦ ណាហ្គាវើលដ៍ ១៤-០ សលត៍បាត់ដំបង
  • សប្តាហ៍ទី៧ សលត៍បាត់ដំបង ១-៨ សមាគមក្លិបបាល់ទាត់មីស្ទើរលេង

ម​បញ្ជាក់​ថា​​លីគ​នារី​កម្ពុជា តម្រូវ​ឱ្យ​ក្រុម​ទាំង​១០​ប្រកួត​គ្នាវិលជុំ​ចំនួន២​ជើង​​ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​មាន​ឈ្មោះ​បន្ត​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ដោយ​ក្រុម​លេខ៣ ប៉ះ​ក្រុម​លេខ៤ រក​អ្នក​ឈ្នះ​ឡើង​ទៅ​ប៉ះ​ក្រុម​លេខ២ ខណៈ​ក្រុម​លេខ១ មាន​ឈ្មោះ​ចាំ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

តាម​គម្រោង​ការ​ប្រកួត​ធ្វើ​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​ការ​ប្រកួត​ត្រូវ​ធ្វើ​ Home/Away លើ​ទឹកដី​របស់​ក្រុម​ទាំង​១០​ម្តង​ម្នាក់៕

Share.