ក្រុម​បាល់ទាត់​ហ្វូតសាលបុរស​ជម្រើសជាតិ​ប្រេស៊ីល បាន​ធ្វើ​ដំណើរ​ឡើង​មក​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជាលើក​ទី៧ ​នៃពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកពិភពលោក 2024 FIFA Futsal World Cup ដែល​ ប្រទេស​អ៊ូសបេគីស្ថាន ធ្វើ​ជាម្ចាស់​ផ្ទះ។

ក្នុង​ការ​ចូល​រួម​ប្រកួត​ពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកពិភពលោក​ប្រេស៊ីល ឡើង​មក​កាន់​វគ្គ​ផ្សាច់​ព្រ័ត្រ ៦លក​រួម​មក​ហើយ​រួម​មាន៖ ១៩៨៩, ១៩៩២, ១៩៩៦, ២០០០, ២០០៨ និង ២០១២ និងធ្លាប់​ឈ្នះជើង​ឯក​ចំនួន ៥លើក (១៩៨៩, ១៩៩២, ១៩៩៦, ២០០៨, ២០១២)។

ដោយឡែក​សម្រាប់​ក្រុម​បាល់ទាត់​ហ្វូតសាលបុរស​ជម្រើសជាតិ​អាហ្សង់ទីន ដែលជាគូប្រជែង​ជើង​ឯក​នៅឆ្នាំនេះ គឺ​ជា​ការ​ឡើង​មក​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ ៣ឆ្នាំជាប់​គ្នា ​នៅ​ឆ្នាំ២០០៦ ទទួល​បាន​ជើងឯក​ក្រោយ​ឈ្នះរុស្សី ៥-៤ នៅ​ឆ្នាំ២០២១ ឡើង​វគ្គផ្ដាច់ព្រ័ត្រចាញ់ព័រទុហ្គាល់ ២-១។

ដូច​នេះ​សម្រាប់​ការប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកពិភពលោក 2024 FIFA Futsal World Cup ក្រុម​បាល់ទាត់​ហ្វូតសាលបុរស​ជម្រើសជាតិ​ប្រេស៊ីល នឹង​ត្រូវ​ជួប​អាហ្សង់ទីន នៅ​ថ្ងៃទី៦ តុលា ២០២៤ នៅក្នុងសាល Humo Arena វេលាម៉ោង ៨:០០នាទីយប់។

ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់បាល់ទាត់ហ្វូតសាលជើងឯកពិភពលោក FIFA Futsal World Cup ដែល​រៀប​ចំរៀងរាល់ ៤ឆ្នាំម្ដង ធ្វើឡើង​ដំបូង​នៅ​ឆ្នាំ១៩៨៩ ដោយ​ប្រទេស​ហូឡង់​ ធ្វើ​ជាម្ចាស់​ផ្ទះ។ ខណ:​ក្រុម​ជម្រើសជាតិប្រេស៊ី ឈ្នះជើងឯក​ច្រើន​ជាង​គេ ចំនួន ៥លើក អេស្ប៉ាញ ចំនួន ២លើក អាហ្សង់ទីន និងព័រទុយហ្គាល់ ចំនួន ១លើក៕

Share.