ក្លិបបាល់ទាត់ Paro Football Club ក្រោមការដឹកនាំរបស់លោក Puspalal Sharma បានគ្រងជើងឯក នៃលីគកំពូល​ប្រទេស​ប៊ូតាន់ Bhutan Premier League ឆ្នាំ២០២៤ ក្រោយឆ្លងកាត់១៧ប្រកួត ឈ្នះ១៥ ស្មើ១ និងចាញ់១ មាន៤៦ពិន្ទុ។

នេះគឺជាការឈ្នះជើងឯក ៤ឆ្នាំជាប់ៗគ្នារបស់ក្លិបបាល់ទាត់ Paro Football Club នៅលីគកំពូល​ប្រទេស​ប៊ូតាន់ ពោលចាប់ពីឆ្នាំ ២០២១ ២០២២ ២០២៣ និង ២០២៤។

តារាងចំណាត់ថ្នាក់លីគកំពូល​ប្រទេស​ប៊ូតាន់ Bhutan Premier League ឆ្នាំ២០២៤

ខណ:កីឡាកររបស់គីរីវង់សុខសែនជ័យ និង Tiffy Army សមាជិកលីគកំពូលកម្ពុជា ក៏បានរួមចំណែកឈ្នះជើងឯកផងដែរ៖

  • Marko Ivanovic អតីតកីឡាករ Tiffy Army
  • Motohiro Kaneshiro អតីតកីឡាករគីរីវង់សុខសែនជ័យ និង Tiffy Army។
Motohiro Kaneshiro អតីតកីឡាករគីរីវង់សុខសែនជ័យ
Marko Ivanovic អតីតកីឡាករ Tiffy Army

គួរដឹងថាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda ចូលរួមក្នុងនាមជាកីឡាករ ជាមួយក្លិប Paro FC សមាជិក​របស់​លីគ​កំពូលប៊ូតាន Bhutan Premier League ​ប្រកួត​ជម្រុះពានរង្វាន់​កម្រិតទី៣​ប្រចាំ​ទ្វីប AFC Challenge League 2024-25 ឈ្នះក្រុម Church Boys United មកពីប្រទេសនេប៉ាល់ ក្នុងលទ្ធផល ២-១ ផងដែរ៕

Share.