កីឡាករ eFootball ចំនួន ៥រូប មកពីក្លិប ៥នៅអុីខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ នឹងលេងតំណាងឱ្យកម្ពុជា ដើម្បីប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមមីយ៉ាន់ម៉ា ដើម្បីត្រៀមការប្រកួតបើករដូវកាលថ្មី នៃពានរង្វាន់អុីខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ ដែលជាការប្រកួតលីគ ក្នុងវញ្ញាសារ Console។

សម្រាប់សមាសភាពកីឡាករ ៥រូប មកពីក្លឹបបាល់ទាត់ទាំង៥ ដែលត្រៀមលេងតំណាងឱ្យកម្ពុជាមាន មកពីក្លិបបាល់ទាត់គិរីវង់ សុខសែនជ័យ, ក្លិបបាល់ទាត់ Tiffy Army, ក្លិបាបាល់ទាត់ភ្នំពេញក្រោន, ក្លិបបាល់ទាត់បឹងកេត និងក្លិបបាល់ទាត់ណាហ្គាវើលដ៍។





ការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមកម្ពុជា ប្រកួតជាមួយ ក្រុមមកមីយ៉ាន់ម៉ា នឹងត្រូវធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ ចាប់ពីម៉ោង ៥:០០នាទីល្ងាចតទៅ ដោយមានការផ្សាយផ្ទាល់ដោយ អុីខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥។
គួរបញ្ជាក់ថា ពានរង្វាន់អុីខេមបូឌានព្រីមៀរលីគឆ្នាំ២០២៤/២៥ ដែលជាការប្រកួតលីគ ក្នុងវញ្ញាសារ Console បញ្ជីឈ្មោះកីឡាករ និងក្លឹបបាល់ទាត់កម្ពុជាទាំង ១១ នៅលីគកំពូលកកម្ពុជា នឹងត្រូវចាប់ឆ្នោត រួចរាល់កាលពីថ្ងៃទី២៥ ខែកញ្ញា នៅសណ្ឋាគារ Fairfield by Marriott ខណ: ការប្រកួត នឹងចាប់ផ្តើមពីថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ៕


