ក្លិបបាល់ទាត់អង្គរថាយហ្គឺ សមាជិកលីគកំពូលកម្ពុជា (Cambodian Premier league 20240-25)
កំពុងតែដំណើរការសាងសង់កីឡាដ្ឋានថ្មីរបស់ខ្លួន និងជាកីឡដ្ឋានផ្ទាល់ខ្លួន ខណៈក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាប មួយនេះបានប្រកាសពីការលក់សំបុត្រចូលទស្សនា មុនកីឡដ្ឋានរបស់ខ្លួនសម្ពោធដាក់ឱ្យដំណើរការ។

នេះជាតម្លៃសំបុត្រគ្រប់ប្រភេទក្នុងកីឡដ្ឋាន អាគីហ៊ីរ៉ូ កាតូ របស់ក្លិបអង្គរថាយហ្គឺរ៖
ផ្នែកខាងមុខចំនួនសរុប ( ១៧៣៦កៅអី )
A : ៤០,០០០ រៀល ( ២៤០ កៅអី )
B : ២០,០០០ រៀល ( ៦៣៦ កៅអី )
C : ១២,០០០ រៀល ( ៨៦០ កៅអី )
ផ្នែកខាងក្រោយ
D : ៤,០០០ រៀល
ភ្ញៀវពិសេស (VIP) : បញ្ជាក់ជូនតម្លៃពេលក្រោយ
សំបុត្រមួយរដូវកាល : បញ្ជាក់ជូនតម្លៃពេលក្រោយ
កៅអីសម្រាប់ជនពិការ : មិនគិតថ្លៃសម្រាប់អ្នកដែលមកដល់មុនគេ ៦នាក់ ដំបូង
សម្រាប់ក្មេងៗអាយុក្រោម ១២ឆ្នាំ បញ្ចុះតម្លៃ ៥០% (គ្រប់ជួរ A/B/C)
A : ២០,០០០ រៀល
B : ១០,០០០ រៀល
C : ៦,០០០ រៀល
D : មិនគិតថ្លៃសម្រាប់ក្មេងៗអាយុក្រោម ១៥ឆ្នាំ៕


