ក្រុមជម្រើសជាតិប្រ៊ុយណេ បានបរាជ័យក្រោមថ្វីជើងទីម័រខាងកើត ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Hassanal Bolkiah National Stadium វគ្គជម្រុះជើងទី១ នៃពានរង្វាន់ ASEAN Championship (AFF Mitsubishi Electric Cup) កាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

លទ្ធផល និងកម្មវិធីប្រកួតវគ្គជម្រុះ ASEAN Championship 2024៖

  • ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ប្រ៊ុយណេ ០-១ ទីម័រខាងកើត នៅកីឡដ្ឋាន Hassanal Bolkiah National
  • ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ទីម័រខាងកើត ប៉ះ ប្រ៊ុយណេ នៅកីឡដ្ឋាន Chonburi Stadium។

ទស្សនាវីដេអូហាយឡាយ ប្រ៊ុយណេ ០-១ ទីម័រខាងកើត៖

ក្រុមឈ្នះរវាង ប្រ៊ុយណេ និងទីម័រខាងកើត នឹងឡើងទៅកាន់ពូល A ជាមួយថៃ, ម៉ាឡេស៊ី, សិង្ហបុរី និង កម្ពុជា សម្រាប់ពូល B មានក្រុមដូចជា វៀតណាម, ឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា និងឡាវ។

ពានរង្វាន់ 2024 ASEAN Championship (AFF Mitsubishi Electric Cup) គ្រោងនឹងចាប់ផ្តើមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ៕

Share.