ក្រុមជម្រើសជាតិឆាយនីស តៃបុិ ក្រោមការដឹកនាំរបស់លោក Gary White បានកោះហៅកីឡាករសរុប២៣នាក់ ក្នុងនោះមានកីឡាករកូនកាត់៦នាក់ត្រូវបានកោះហៅជាលើកដំបូង ត្រៀមជួបក្រុមជម្រើសជាតិកម្ពុជា ការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៧:០០យប់។

កីឡាករ៦រូបរួមមានដូចជា៖

  • កីឡាករ Isaac Romero កូនកាត់អាមេរិក-ឆាយនីសតៃបុិ
  • កីឡាករ Christopher Tiao កូនកាត់អាមេរិក-ឆាយនីសតៃបុិ
  • កីឡាករ Odo Jacobs កូនកាត់ហូឡង់-ឆាយនីសតៃបុិ
  • កីឡាករ William López កូនកាត់ ​អែល​សាល់​វ៉ា​ឌ័​រ-ឆាយនីសតៃបុិ
  • កីឡាករ Kang Tae-won កូនកាត់ កូរ៉េខាងត្បូង-ឆាយនីសតៃបុិ
  • កីឡាករ Martin Baudelet កូនកាត់ បារាំង-ឆាយនីសតៃបុិ

ប្រវត្តិជួបគ្នា ៣លើកចុងក្រោយរវាងក្រុមកម្ពុជា និង​​ឆាយនីសតៃបុិ​៖

  • ៨ តុលា ២០១៤ ឆាយនីសតៃបុិ​ ០-២ កម្ពុជា មិត្តភាពអន្តរជាតិ
  • ២ មិថុនា ២០១៦ ឆាយនីសតៃបុិ​ ២-២ កម្ពុជា AFC Asian Cup
  • ៧ មិថុនា ២០១៦ កម្ពុជា ២-០ ឆាយនីសតៃបុិ AFC Asian Cup។

ក្រោយចប់ការប្រកួតទល់នឹងឆាយនីសតៃបុិ​ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបហុងកុង នៅកីឡដ្ឋាន Hong Kong ការប្រកួតមិត្តភាពអន្តរជាតិ។

គួរដឹងថានេះគឺជាត្រៀមខ្លួនសម្រាប់ពានរង្វាន់ 2024 ASEAN Championship (AFF Mitsubishi Electric Cup) ដែលគ្រោងនឹងចាប់ផ្តើម (ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥) ដោយកម្ពុជា ស្ថិតនៅពូល A ជាមួយថៃ, ម៉ាឡេស៊ី, សិង្ហបុរី និង ប្រ៊ុយណេ/ទីម័រខាងកើត៕

Share.