ក្រោយ​ដំណើរ​ការប្រកួត​ប៉ុន្មាន​ថ្ងៃ​រួច​មក អត្តពលិកកម្ពុជា ​​៩រូប នឹង​ត្រូវ​ប្រកួត​ដណ្តើម​មេដាយ​មាស ក្នុង​ការ​ប្រកួត​កីឡា​ឃីក​បុក​ស៊ីង​​ជើង​ឯក​អាស៊ី Asian Kick Boxing 2024 ឆ្នាំ​២០២៤ ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

តាម​រយ:​សហព័ន្ធ​កីឡា​ឃី​ក​បុក​ស៊ីង​អាស៊ី​ ​​កីឡាករ និង​កីឡាការិនី​​ ៩​នាក់​របស់​កម្ពុជា ដែលឈាន​ដល់ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បី​ដណ្តើម​មេដាយ​មាស នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ មាន​ដូច​ខាង​ក្រោម៖

  • កីឡាករ ព្រុំ សំណាង ប្រកួតជាមួយ អ៊ូបេគីស្ថាន(អ៉ីរ៉ាក់) វគ្គ​​ផ្តាច់​ព្រ័ត្រ លើវិញ្ញាសា K1-៨៦គីឡូក្រាម
  • កីឡាការិនី ឆា ចាន់ដេង ប្រកួតជាមួយ Khati Solomi (ឥណ្ឌា) វគ្គ​ផ្តាច់​ព្រ័ត្រ លើវិញ្ញាសា​-៤៨គីឡូក្រាម​
  • កីឡាការិនី ទូច ចាន់វត្តី ប្រកួតជាមួយ Pieters Diandra Ariesta (ឥណ្ឌូណេស៊ី) លើវិញ្ញាសា KL ទម្ងន់​ -៥៥​គីឡូក្រាម។
  • កីឡាករ​ ឈុង វិសាល ប្រកួតជាមួយ Nguyen Si Thang (វៀតណាម) លើវិញ្ញាសា FC -៥១គីឡូក្រាម
  • កីឡាការិនី ទួន ស្រីភីន ប្រកួតជាមួយ Alkharif Seham (គុយវែត) លើវិញ្ញាសា​ K1-៥៦គីឡូក្រាម
  • កីឡាការិនី នៅ ស្រីពៅ ប្រកួតជាមួយ Neelakandan Neena (ឥណ្ឌា) លើវិញ្ញាសា LC -៥៥គីឡូក្រាម
  • កីឡាករ ហ៊ឹម គឹមរៀង ប្រកួតជាមួយ Nguyen Ngoc Hoang (វៀតណាម) លើវិញ្ញាសា LK-៥៤គីឡូក្រាម
  • កីឡាករ វ៉ុន គីមចេង ប្រកួតជាមួយ Akhmedov Aydos (អ៊ូបេគីស្ថាន) លើវិញ្ញាសា LC-៥៧គីឡូក្រាម
  • កីឡាករ សុខ រិទ្ធ ប្រកួតជាមួយ ​Phrommakhot Netipong (ថៃ) លើវិញ្ញាសា LK-៥១គីឡូក្រាម


គួរ​បញ្ជាក់ថា ការ​​ប្រកួត​កីឡា​ឃីក​បុក​ស៊ីង​​ជ្រើស​រើស​ជើង​ឯក​​អាស៊ី ឆ្នាំ​២០២៤ មាន​ប្រទេស​ចំនួន​ ២២​មក​ពី​ទូទាំង​អាស៊ី នឹង​​បាន​ចុះ​ឈ្មោះ​​កីឡាករ កីឡាការិនី​ជាង​៤០០​នាក់។ ការ​ថ្លឹង​ទម្ងន់​ត្រូវ​បាន​ធ្វើ​រួច​រាល់​ហើយ​​កាល​ពី​​ល្ងាច​ថ្ងៃ​អាទិត្យ ទី​៦ ខែ​តុលា ឆ្នាំ​២០២៤។ ចំណែក​កីឡាករ កីឡាការិនី​កម្ពុជា​ភាគ​ច្រើន​ប្រកួត​ប្រភេទ K-1។នឹង​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក រាជ​ធានី​ភ្នំពេញ ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​​៨ ដល់​ទី​១៣ ដែល​មាន​ច្រើន​ប្រភេទ​​កីឡាឃីក​បុក​ស៊ីង។

ដោយ​លែកសម្រាប់​ការប្រកួត​នៅ​បន្ត​ចាប់​ពី​ថ្ងៃ​សុក្រ ទី​១១ ខែ​តុលា នេះ​ទៅ ខណ:នឹង​រក​ឃើញ​ម្ចាស់​មេដាយ​មាស ក្នុង​នោះ​ក៏​នឹង​មាន​កីឡាករ​ កីឡាការិនី​កម្ពុជា​ផងដែរ។ ​កម្មវិធីប្រកួត​មាន​ដូច​ខាង​ក្រោម៖

    Share.