ម្ចាស់ផ្ទះថៃ បានយកឈ្នះក្រុមហ្វីលីពីន ដោយលទ្ធផល ៣-១ ខណៈក្រុមជម្រើសជាតិស៊ីរី បានយកឈ្នះតាជីគីស្ថាន ដោយលទ្ធផល ១-០ កាលពីរាត្រីថ្ងៃទី១១ ខែតុលាឆ្នាំ២០២៤ ខណៈប្រកួតទាំងពីរគឺធ្វើឡើងក្នុងកីឡដ្ឋាន Tinsulanonda ខេត្តសុងក្លា ប្រទេសថៃ។

ការប្រកួតពានរង្វាន់ King Cup 202៤ លើកទី៥០ ដែលប្រទេសថៃ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមប្រកួតចន្លោះពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ក្នុងនោះមាន៤ប្រទេសចូលរួម។

៤ប្រទេសរួមមានដូចជា៖

  • ម្ចាស់ផ្ទះថៃ FIFA Ranking ១០០
  • តាជីគីស្ថាន FIFA Ranking ១០២
  • ស៊ីរី FIFA Ranking ៩៣
  • ហ្វីលីពីន FIFA Ranking ១៤៧។

ដោយរៀបចំនៅកីឡដ្ឋានចំនួន៣ រួមមានដូចជា៖

  • កីឡដ្ឋាន 700th Anniversary ខេត្តឈៀងម៉ៃ
  • កីឡដ្ឋាន Chiang Rai ខេត្តឈៀងរ៉ៃ
  • កីឡដ្ឋាន Tinsulanonda ខេត្តសុងក្លា។

គួរដឹងថាពានរង្វាន់ King Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦៨ ខណ:ក្រុមជម្រើសជាតិថៃ ឈ្នះពាននេះច្រើនជាងគេសរុប១៥សម័យកាល ចំណែកជើងឯកឆ្នាំចាស់ ២០២៣ គឺក្រុមជម្រើសជាតិអ៊ីរ៉ាក់៕

Share.