
ការប្រកួតពានរង្វាន់លីគនារីកម្ពុជា (Cambodian Women Legue 2024-25) បានដល់សប្តាហ៍ទី៨ ហើយដោយក្រុមណាហ្គាវើលដ៍ ឈ្នះ បឹងកេត ដោយលទ្ធផល ៤-២ ខណៈសៀមរាប ចាញ់ វិសាខា ដោយលទ្ធផល ១-២ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ។
លទ្ធផលកាប្រកួតសប្តាហ៍ទី៨ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤

សូមបញ្ជាក់ថាលីគនារីកម្ពុជា តម្រូវឱ្យក្រុមទាំង១០ប្រកួតគ្នាវិលជុំចំនួន២ជើងហើយក្រុមដែលមានពិន្ទុច្រើនជាងគេមានឈ្មោះបន្តប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ដោយក្រុមលេខ៣ ប៉ះក្រុមលេខ៤ រកអ្នកឈ្នះឡើងទៅប៉ះក្រុមលេខ២ ខណៈក្រុមលេខ១ មានឈ្មោះចាំប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។
តាមគម្រោងការប្រកួតធ្វើនេះចាប់ផ្ដើមពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយការប្រកួតត្រូវធ្វើ Home/Away លើទឹកដីរបស់ក្រុមទាំង១០ម្តងម្នាក់៕

