ភ្នំពេញ ៖ ហាងម៉ាស្សាចិនមួយកន្លែងលួចបង្កប់បម្រើសេវាផ្លូវភេទ ត្រូវបានកម្លាំងគណបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៣នាក់ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


តាមអាជ្ញាធរបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានជុំវិញសភាពការណ៍ក្នុងមូលដ្ឋាន និងដើម្បីសុវត្តិភាពក្នុងមូលដ្ឋានផងនោះ កម្លាំងគណបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជាពីលោក សក់ច័ន្ទ កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋានខាងលើ ពិនិត្យជាក់ស្តែង ហាងម៉ាស្សាចិន ឃើញថាមានបង្កប់បម្រើសេវាផ្លូវភេទ ឈានដល់ឃាត់ខ្លួនមនុស្សចំនួន១៣នាក់ ប្រុស២នាក់ ជាម្ចាស់ទីតាំង និងនារីចំនួន១១នាក់។


ក្រោយពីឃាត់ខ្លួនមនយស្ស១៣នាក់ នៅហាងម៉ាស្សាខាងលើ ត្រូវបាននាំយកទៅសាកសួរ បន្តនីតិវិធីនៅផ្នែកជំនាញខណ្ឌ រីឯហាងត្រូវបានបិទផ្អាកអាជីវកម្ម ៕
អត្ថបទ៖ តាតុងសែនជ័យ

