សិល្បៈអន្តរជាតិ៖ Lee Dong Wook គឺជាតារាសម្ដែងរូបសង្ហា ដែលបានប្រឡូកនៅក្នុងសិល្បៈសម្ដែងភាពយន្តភាគ ភាគយន្តខ្នាតធំ របស់កូរ៉េ ជាច្រើនឆ្នាំ និងមានស្នាដៃសម្ដែងជាច្រើនរឿង យ៉ាងណាមិញតារារូបនេះ ត្រូវបានអ្នកគាំទ្រ មើលឃើញថា លោកនៅតែអាចរក្សាសម្រស់បានចាំស្អាត និងក្មេងជាងវ័យ ទោះជាអាយុឈានចូលក្បាល សែ ទៅហើយក្ដី។

សម្រាប់តារាសម្ដែងរូបនេះ ត្រូវបានអ្នកគាំទ្រនៅប្រទេសកម្ពុជា ស្គាល់តាមរយៈភាពយន្តភាគកូរ៉េ «ម្ចាស់ចិត្តខ្ញុំ My Girl» ដែលធ្លាប់បានចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍បាយ័ន ដោយកាលណោះ លោក បានចាប់ដៃគូសម្ដែងបានយ៉ាងសក្ដិសមជាមួយនឹង Lee Da Hae រហូតធ្វើឱ្យអ្នកគាំទ្រនៅកម្ពុជា ជក់ចិត្ត និងតាមដានភ្លូកទឹកភ្លូកដី។

ត្រលប់មករំលឹកពីភាពយន្ត My Girl ដែលបានចាក់បញ្ចាំងតាំងពីអំឡុងឆ្នាំ ២០០៥-២០០៦ មកដល់ឆ្នាំ ២០២៤ នេះ មានរយៈពេល១៩ឆ្នាំហើយ ដោយកាលណោះ លោកទើបតែមានអាយុ២៣ ទៅ២៤ ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែបើប្រៀបធៀបរូបសម្រស់ លោកមកទល់នឹងបច្ចុប្បន្ន លោកនៅតែសង្ហា និងកាន់តែសង្ហាថែមទៀតទោះជាមានវ័យគ្រប់៤២ ឆ្នាំទៅហើយក្ដី។

Lee Dong Wook មានស្នាដៃល្បីៗជាច្រើនទៀត ក្រៅតែពីភាពយន្តភាគដែលបានរៀបរាប់ខាងលើនេះ ក្នុងនោះមាន Touch your heart, Bad and Crazy, Tale of nine tails, និងចុងក្រោយភាពយន្តខ្នាតធំ A Shop for killers៕


