កណ្តាល៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីខឹងរឿងសុំលុយឪពុកដណ្ដឹងប្រពន្ធមិនបាន យកកាំបិតប៉័ងតោគំរាមសម្លាញ់ឪពុក នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១១:០០នាទី ស្ថិតនៅចំណុច៖ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ សុន សៅ ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យ មានឈ្មោះ សៅ សៀងហៃ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ (ត្រូវជាកូនបង្កើត) ធ្លាប់ត្រូវបានក្រុមគ្រួសារយកទៅមណ្ឌលកែប្រែអប់រំឱកាសខ្ញុំ នៅរាជធានីភ្នំពេញ ចំនួន០៤លើក។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កន្លងជនសង្ស័យឱ្យតែខឹងតែងតែគំរាមកំហែងរកកាប់សម្លាប់ឪពុកម្ដាយជាញឹកពាប់។លុះនៅ វេលាម៉ោងកើតហេតុ ជនសង្ស័យបានទៅសួរនាំជនរងគ្រោះរឿងលុយចូលស្តីប្រពន្ធចំនួន ០២លានរៀន ហើយជនរងគ្រោះបានប្រាប់ទៅជនសង្ស័យវិញថាគាត់ជួយលុយបាន ១,៥០០,០០០រៀល សម្រាប់ទៅស្តីប្រពន្ធនៅខេត្តកំពត ហើយពេលនោះជនសង្ស័យខឹង និងជនរងគ្រោះក៏ប្រើពាក្យសម្តីធ្ងន់ៗ រួចហើយជនសង្ស័យក៏បានដើរចូលទៅក្នុងផ្ទះបាយ បានយកកាំបិតបុ័ងតោ និងស្រែកគំរាមរកកាប់សម្លាប់ជនរងគ្រោះ និងម្ដាយថែមទៀតដោយទ្រាំនឹងទង្វើរបស់ជនសង្ស័យមិនបានជនរងគ្រោះក៏បានតេទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ត្រើយស្លា ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានគំរាមកំហែងរកសម្លាប់ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.