យោងតាម​ការបង្ហាញ​របស់ផេក​ផ្លូវ​ការរបស់ TIFFY ARMY FC Academy នៅ​ព្រឹក​ថ្ងៃទី១៧ តុលានេះ ក្រុមយុវជនអាយុក្រោម១៦ ឆ្នាំ របស់សមគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ នឹង​ត្រូវ​មាន​បេសកម្មថ្មីមួយទៀត ដោយ​ត្រូវ​ទៅ​ចូល​រួម​ក្នុងការប្រកួតពានរង្វាន់ The 2024 Tiayu Liufang Cup U16 នៅខេត្តយូណាន ប្រទេសចិន។

ការប្រកួតពានរង្វាន់ The 2024 Tiayu Liufang Cup U16 ដែលក្រុមយុវជនអាយុក្រោម១៦ ឆ្នាំ របស់​សម​គមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ត្រៀម​ទៅ​ចូល​រួម​ គ្រោងរៀបចំការប្រកួតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី​២៩ ខែតុលា ឆ្នាំ២០២៤ នៅខេត្តយូណាន ប្រទេសចិន។

រំលឹក​ថា ក្រុមយុវជនអាយុក្រោម១៦ ឆ្នាំ របស់​សម​គមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្នុងការប្រកួត​ពានរង្វាន់លីគយុវជនកម្ពុជា (Cambodian Youth League 2024) បាន​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ៣ ដោយ ១៨ប្រកួត ឈ្នះ១០ ស្មើ៣ និងចាញ់ ៥ មាន ៣៣ពិន្ទុ។

ដូច​នេះ តាម​រយ:​រូប​មន្ត ក្នុងការប្រកួត​ពានរង្វាន់លីគយុវជនកម្ពុជា (Cambodian Youth League 2024) ក្រុមយុវជនអាយុក្រោម១៦ ឆ្នាំ របស់​សម​គមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ នឹង​ត្រូវ​ជួប​ព្រះខ័នរាជស្វាយរៀង អ្នកឈ្នះនឹង​ត្រូវ​បន្ត​ជួប ក្រុម​សៀម​រាប យូណាធីត ដើម្បី​ឡើង​ទៅកាន់​វគ្គផ្ដាច់ព្រ័ត្រ ជួប​វិសាខា នៅ​ថ្ងៃទី៣ ខែវិច្ឆិការ ឆ្នាំ២០២៤៕

Share.