ការប្រកួតលីគបាល់ទះតៃវ៉ាន់ រដូវកាល ២០២៤-២៥ ចាប់ផ្តើមដំណើរការហើយកាលពីថ្ងៃទី១៩ ខែតុលា ខណ:ក្រុមការពារតំណែងជើងឯក Win Streak ដែលកីឡាករខ្មែរ វឿន វាសនា កំពុងប្រកបអាជីពនៅទីនោះ បានបរាជ័យជំនួបបើកឆាកក្រោមថ្វីដៃ Pingtung Taipower ៣សិត០ (២០-២៥, ២៣-២៥, ២០-២៥)។

៣ប្រកួតក្នុងខែតុលា របស់ក្រុមបាល់ទះ Win Streak៖
- ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ក្រុមបាល់ទះ Win Streak ០-៣ Pingtung Taipower (២០-២៥, ២៣-២៥, ២០-២៥)
- ប្រកួតទី២ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ក្រុមបាល់ទះ Win Streak ប៉ះ Taoyuan Falcon ម៉ោង ៤:០០រសៀល
- ប្រកួតទី៣ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ក្រុមបាល់ទះ Win Streak ប៉ះ Taipei Conti ម៉ោង ៣:០០រសៀល។
ទស្សនាវីដេអូហាយឡាយ Win Streak ០-៣ Pingtung Taipower (២០-២៥, ២៣-២៥, ២០-២៥)៖
គួរដឹងថាការប្រកួតលីគបាល់ទះតៃវ៉ាន់ រដូវកាល ២០២៤-២៥ ចាប់ផ្តើមដំណើរការពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ហើយគ្រោងបញ្ចប់វគ្គសន្សំពិន្ទុថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៥ រួចឈានដល់វគ្គ Play-offs វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមជើងឯក។
ក្រុមចូលរួមលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៤-២៥ មានចំនួន៦ក្រុមដូចជា៖
- Win Streak
- Pingtung Taipower
- Changhua SDTV
- Taoyuan Falcon
- Yunlin Mizuno
- Taipei Conti៕

