Maria Ozawa កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ​គឺជា​តារា​សំណព្វចិត្ត​បុរសៗ​ ព្រោះនាង​គឺ​ជា​តារា​ល្បី​​និង​មាន​ប្រជា​ប្រិយភាព​នៅ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ក្ដៅ​សាច់​របស់​ជប៉ុន​ ហើយ​គ្មាន​បុរស​ណា​ម្នាក់​ដែល​មិន​ស្គាល់​នារី​សាច់​សខ្ចី​មាន​ឈាម​ជ័រ​ជា​ជន​ជាតិ​ជប៉ុនកាត់​កាណាដា​ពី​កំណើត​ម្នាក់​នេះ​នោះ​ទេ​។

យ៉ាង​ណា​មិញ​​​នៅ​ពេល​ Ozawa ប្រកាស​ដក​ខ្លួន​ចេញ​ពី​ឧស្សាហកម្ម​ភាពយន្ត​កូន​ជ្រូក​ (១៨+) ធ្វើ​ឱ្យ​បុរស​ៗ​ស្ដាយ​​តួឯក​ស្រី​ដ៏​ស្អាត​ និង​ប៉ិនប្រសព្វ​សម្ដែង​រូប​នេះ​ជា​ខ្លាំង​ ហើយ​តែងតែ​ចង់​ដឹង​សុខទុក្ខ​របស់​នាង​ ក្រោយ​ពេល​ដែល​នាង​បាន​ផ្លាស់​ប្ដូរ​ទី​លំនៅ​ពី​ប្រទេស​កំណើត​​ទៅ​សម្ងំ​សាង​សុភមង្គល​ជា​នារី​សាមញ្ញ​ម្នាក់​នៅ​ប្រទេស​ហ្វីលីពីន​វិញ​។

ថ្ងៃ​នេះ​សារព័ត៌មាន​ត្រយង​សូម​រំលឹក​ពី​ប្រវត្តិ​របស់​ Maria Ozawa ​នារី​ម្នាក់​ដែល​ធ្វើ​ឱ្យ​បុរសៗ​​ស្ទើរ​ឆ្កួត​វង្វេង​ ដូច​ខាង​ក្រោម​៖

Maria Ozawa ឬ​ដែល​អ្នក​គាំទ្រ​ស្គាល់​ហៅ​ថា​ Miyabi កើត​នៅ​កោះ​ ហុកកៃដូ នា​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​១៩៨៦​ ជាកូនកាត់​ជប៉ុន-កាណាដា​។ សម្រស់​ដ៏​សោភា​របស់​នាង​ បាន​មក​ពី​ការ​រួម​ផ្សំ​ពី​ម្ដាយ​ជា​ជនជាតិ​ជប៉ុន​ និង​ឪពុក​ជា​ជនជាតិបារាំង​-កាណាដា អ្នក​នាង​មាន​កម្ពស់​១,៦២ Cm ដោយ​សារ​តែ​សិក្សា​នៅ​សាលា​អន្តរជាតិ​ធ្វើ​ឱ្យ​ចំណេះដឹង​ផ្នែក​សង្គម​របស់​អ្នក​នាង​ទូលំទូលាយ​ ចំណែក​ភាសាអង់គ្លេស​ក៏​អាច​ប្រើប្រាស់​បាន​ល្អ​។

ពេល​ទំនេរ Ozawa ចូលចិត្ត​លេង​កីឡា​ Hockey និង​ចូ​លចិត្ត​ចម្អិន​អាហារ​ ក៏​ដូច​ជា​ចូលចិត្ត​អង្គុយលេងហ្គេម​ក្នុង​បន្ទប់​។ នារី​ជប៉ុន​ដ៏​ល្បី​រូប​នេះ​បាត់​បង់​ព្រហ្មចារី​ដំបូង​នៅ​អាយុ​១៣​ឆ្នាំ​ ជាមួយ​នឹង​សង្សារ​របស់​ខ្លួន​ដែល​មាន​អាយុ​បង​៤​ឆ្នាំ​។ យោង​តាម​ការ​រៀបរាប់​របស់​សមី​ខ្លួន​នៅ​លើ​ Blog នៅ​អាយុ​ត្រឹម​១៩​ឆ្នាំ​ Maria Ozawa ធ្លាប់​​ឡើង​គ្រែ​ជាមួយ​នឹង​បុរស​៦​នាក់​ ដោយ​ក្នុង​នោះ​មាន​៤​នាក់​ជា​សង្សារ​របស់​ខ្លួន​។

នាង​ចាប់​ផ្ដើម​មើល​ភាពយន្ត​មនុស្ស​ធំ (កុន​កូន​ជ្រូក​) ដំបូង​តាម​រយៈ​មើល​វីដេអូ​ទាំង​នោះ​ក្នុង​បន្ទប់​បង​ប្រុស​​ ក្រោយ​មក​ Ozawa បាន​ស្គាល់​ឧស្សាហ៍​ AV តាម​រយៈ​មិត្ត​ភក្ដិ​របស់​នាង​ដែល​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​នោះ​។ បន្ទាប់​ពី​ដឹង​ពី​ការងារ​នោះ​ហើយ​ Ozawa ចាប់​ផ្ដើម​ចាប់​អារម្មណ៍​ឧស្សាហកម្ម​មួយ​នោះ​ ហើយ​ចាប់​ផ្ដើម​រក​មើល​ការងារ​ដែល​ស័ក្ដិ​សម​នឹង​ខ្លួន​រហូត​វបាន​ជួប​ជាមួយ​នឹង​ក្រុមហ៊ុន​ B-open បន្ទាប់​ពី​សម្ភាសន៍​ការងារ​ជាប់​​ Ozawa បាន​ចាប់​ផ្ដើម​​អាជីព​របស់​ខ្លួន​ជា​តារា​ម៉ូដែល​ Miyabi សម្រាប់​គេហទំព័រ​មនុស្ស​ធំ​ នៅ​កំឡុង ​ខែ​ឧសភា ​ឆ្នាំ​ ២០០៥ ដោយ​ក្នុង​នោះ​ការងារ​របស់​នារី​រូប​នេះ​មាន​ជា​រូបភាព​និង​រូប​វីដេអូ​ដាក់​ក្នុង​ CD-R និង​ DVD-R។

នៅ​ខែ​តុលា ឆ្នាំ​២០០៥ Maria បាន​ចុះ​កុងត្រាជាមួយ​នឹង​ក្រុមហ៊ុន S1 ផលិតកម្ម​ភាពយន្ត​ស្រើបស្រាលជប៉ុន ជាក្រុមហ៊ុន​ដែល​ Maria Ozawa ចាប់​ផ្ដើម​ការងារ​ជា​អ្នក​សម្ដែង​ជើង​ថ្មី​ ហើយ​វីដេអូ​ (១៨+) ក្នុង​ផលិតកម្មនោះ​ហើយ​ដែល​ធ្វើ​ឱ្យ​នារី​កូន​កាត់​រូប​នេះ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​រហូត​មក​ដល់​បច្ចុប្បន្ន​។

នៅ​ក្នុង​ផលិតកម្ម​នេះ​ Ozawa ​ក្នុង​មួយ​ខែ​ថត​មួយ​រឿង​ រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០០៧​ វីដេអូ​របស់​ស្រី​ស្រស់​រូប​នេះ​បាន​ឈ្នះ​ពាន​រង្វាន់​​វីដេអូ​ក្ដៅ​សាច់​មាន​ចំនួន​លក់​ដាច់​បំផុត​នៅ​ប្រទេស​ជប៉ុន។ រាល់​វីដេអូ​ដែល​សម្ដែង​ដោយ​ Maria Ozawa ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូល​ប្រកួត​ក្នុង​កម្មវិធី​ «AV Open 2006» និង​មាន​យក​ទៅ​ដាក់​តាំង​ក្នុង​ពិពណ៌​ភាពយន្ត​ក្ដៅ​សាច់​របស់​ប្រទេស​ជប៉ុន​ថែម​ទៀត​ផង​។​​

វីដេអូ​មួយ​របស់​ Maria Ozawa ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ យក​ឈ្នះ​តារា​​​ថត​រឿង​ក្ដៅ​សាច់​​ល្បី​ៗ​ជា​ច្រើន​ដូច​ជា​ Sora Aoi, Yua Aida, Yuma Asami, Rin Aoki។ ចូល​មក​ដល់​ឆ្នាំ​២០០៧ Maria Ozawa បាន​លុប​កុង​ត្រា​ជាមួយ​នឹង​ក្រុមហ៊ុន S1 ដោយ​នៅ​ក្នុង​ឆ្នាំ​ជាមួយ​គ្នា​នេះ​ដែរ​ ខែ​មេសា​ Maria បាន​ផ្លាស់​​ពី​ S1 ទៅ​កាន់​ Dasdas។ នៅ​ក្នុង​ក្រុមហ៊ុន​ថ្មី​នេះ​ Maria ចាប់​ផ្ដើម​ថត​សាច់​រឿង​បែប​ហិង្សា និង​ការ​ធ្វើ​ទារុណកម្ម​ក្នុង​ពេល​រួម​ភេទ​ ហើយ​ជា​ថ្មី​ម្ដង​ទៀត​នៅ​​ចុង​ឆ្នា​២០០៧ Maria Ozawa បាន​ប្ដូរ​ក្រុមហ៊ុន​ទៅ​ក្រុមហ៊ុន​ថ្មី​ដែល​ផលិត​វីដេអូ​​រំលោភ​សេពសន្ថវៈ។

ក្រៅ​ពី​ថត​ភាពយន្ត​ស្រើបស្រាល​ Maria Ozawa ក៏​មាន​ថត​ភាពយន្ត​ខ្នាត​ធំ​ជប៉ុន​ វិដេអូ​ចម្រៀង​ MTV ក្រុមហ៊ុន​ Yokohama ​ជា​ក្រុមហ៊ុនផលិត​ចម្រៀង​ Hip Hop ក្នុង​ឋានៈ​​ជា​ម៉ូដែល​នៅ​ក្នុង​វីដេអូ​ឃ្លីប​បទ​ចម្រៀង​ «Summer Time»។ នៅ​ក្នុង​អាជីព​ជា​តារា​សម្ដែង​រឿង​ក្ដៅ​សាច់​ Maria Ozawa បាន​ផ្លាស់ប្ដូរ​ ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​ផ្សេង​មួយ​ទៀត​ជា​ច្រើនពិសេស​កំឡុង​ឆ្នាំ​ ២០០៧ និង​ឆ្នាំ​២០០៨។

អាជីព​នេះ​បាន​ធ្វើ​ឱ្យ​ស្រីស្អាត​រូប​នេះ​​រស់​នៅ​ក្នុង​ជីវិត​ហ៊ឺហារ​ រស់​នៅ​ក្នុង​ Apartment ធំ​មាន​តម្លៃ​ជួល​រហូត​ដល់​មួយ​ខែ​ ១៦៨២ដុល្លារ ខណៈ​ដែល​មួយ​ខែ​ Ozawa រក​ចំណូល​បាន​​ជាអតិបរមា ៨ ០០០ដុល្លារ។​

ថ្វី​ត្បិត​តែ​អាជីព​របស់​ខ្លួន​មាន​ភាព​ជោគជ័យ​ប៉ុន្តែ​ជីវិត​ឯក​ជន​របស់​តារា​រូប​នេះ​បែរ​ជា​អភ័ព្វ​ព្រោះមិត្តភក្ដិ​ ក៏ដូចជា​គ្រួសារ​របស់​អ្នក​នាង​មិន​បាន​គាំទ្រ​អាជីព​របស់​កូន​ស្រី​ខ្លួន​ឡើយ​ ហើយ​តែង​តែ​បដិសេធ​ជានិច្ច​ជាមួយ​នឹង​ការ​សម្រេច​ចិត្ត​របស់​កូន​ស្រី​ជាង​នោះទៀត​ ពេល​ដែល​នាង​នាំ​យក DVD ទៅ​ចាក់​ឱ្យ​ឪពុក​ម្ដាយ​មើល​ ពួក​គាត់​បដិសេធ​ហើយ​ថែម​ទាំង​បណ្ដេញ​នាង​ចេញ​ពី​ផ្ទះ​ថែម​ទៀត​។

ទោះ​ជា​ខ្លួន​មាន​ជោគជ័យ​លើ​អាជីព​របស់​ខ្លួន​ប៉ុន្តែ​ Maria Ozawa បែរ​ជា​ហាម​ឃាត់​មិត្តភក្តិរបស់​ខ្លួន​មិន​ឱ្យ​ធ្វើ​ការ​ក្នុង​អាជីព​ជា​​តារា​សម្ដែង​កុន​ក្ដៅ​សាច់​នោះ​ឡើយ​។​

បច្ចុប្ប​ន្ន​ម្ចាស់​ក្សត្រី​ក្នុង​ភាពយន្ត​​ក្ដៅ​សាច់​ Maria Ozawa បាន​ប្រកាស​ឈប់​សម្ដែង​ភាពយន្ត​កូន​ជ្រូក (១៨+) ក្រោយ​ប្រើ​​ជីវិត​ក្នុង​អាជីព​នេះ​យ៉ាង​ជោគជាំ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​។ Maria Ozawa ក៏​បាន​ផ្លាស់ប្ដូរ​ទី​លំនៅ​របស់​ខ្លួន​ពី​ប្រទេស​ជប៉ុន ទៅ​រស់​នៅ​យ៉ាង​ស្ងប់សុខ​ជាមួយ​នឹង​មិត្ត​ប្រុស​នៅ​ប្រទេស​ហ្វីលីពីន​ ប៉ុន្តែ​មាន​ពេល​ខ្លះ​ក៏​ធ្លាប់​ត្រូវ​បាន​អ្នក​កាសែត និង​អ្នក​គាំទ្រ​ តាម​ប្រម៉ាញ់​រូប​ថត​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ៖ កាច្រឹប

Telegram-Troryorng
Share.