ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន អាយុក្រោម១៧ឆ្នាំ យកឈ្នះម៉ាកាវ ក្នុងលទ្ធផល ៩-០ ចំណែកឯហ្វីលីពីន ចាញ់ បង់ក្លាដេស ១-០ ក្នុងវគ្គជម្រុះនៃពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers Group B នាថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ។

លទ្ធផលប្រកួត ថ្ងៃទី២៣ តុលា ២០២៤៖
- អាហ្វហ្គានីស្ថាន ៩-០ ម៉ាកាវ នៅពហុកីឡដ្ឋានជាតិ
- ហ្វីលីពីន ០-១ បង់ក្លាដេស នៅពហុកីឡដ្ឋានជាតិ
សម្រាប់ជ័យជម្នះ ២ប្រកួតជាប់គ្នា និងស៊ុតបញ្ចូលទីសរុប ១៧គ្រាប់បានធ្វើអោយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន អាយុក្រោម១៧ឆ្នាំ ឡើងឈរកំពូលតារាង។ ខណ:ប្រកួតបន្ទាប់ត្រូវជួបក្រុមកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង ៧:០០នាទីយប់។
ដូចនេះសម្រាប់តារាងចំណាត់ថ្នាក់ពូល B បណ្តោះអាសន្ន៖
- អាហ្វហ្គានីស្ថាន ២ប្រកួត ឈ្នះ២ មាន៦ពិន្ទុ
- កម្ពុជា ២ប្រកួត ឈ្នះ២ មាន៦ពិន្ទុ
- បង់ក្លាដេស ២ប្រកួត ឈ្នះ១ ចាញ់១ មាន៣ពិន្ទុ
- ហ្វីលីពីន ៣ប្រកួត ឈ្នះ១ ចាញ់២ មាន៣ពិន្ទុ
- ម៉ាកាវ ៣ប្រកួត ចាញ់៣ មិនមានពិន្ទុ។
កម្មវិធីប្រកួតបន្ទាប់ ក្នុងវគ្គជម្រុះនៃពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers Group B៖

ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៧ឆ្នាំ ទទួលសិទ្ធិរៀបចំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតវគ្គជម្រុះនៃពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers Group B មាន ម្ចាស់ផ្ទះកម្ពុជា, អាហ្វហ្គានីស្ថាន, ហ្វីលីពីន, បង់ក្លាដេស និង ម៉ាកាវ ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤៕

