ក្រុមគោព្រៃកម្ពុជា នឹងត្រៀមប្រកួតទល់នឹងក្រុមជម្រើសជាតិហ្វីលីពីន ដែលជាប្រកួតចុងក្រោយនៅក្នុងពូល B វេលាម៉ោង៧:០០ នាទីយប់ ខណៈក្រុមខ្លាំងអាហ្វហ្គានីស្ថាន ត្រូវប៉ះក្រុមបង់ក្លាដេស នៅកីឡដ្ឋានព្រីនស៍ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នេះ។

៣ប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៧ឆ្នាំ៖

  • កម្ពុជា ១-០ បង់ក្លាដេស
  • កម្ពុជា ១-០ ម៉ាកាវ
  • កម្ពុជា ១-៣ អាហ្វហ្គានីស្ថាន

៣ប្រកួតរបស់ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន អាយុក្រោម១៧ឆ្នាំ៖

  • អាហ្វហ្គានីស្ថាន ៩-០ ម៉ាកាវ
  • អាហ្វហ្គានីស្ថាន ៨-០ ហ្វីលីពីន
  • អាហ្វហ្គានីស្ថាន ៣-១ កម្ពុជា

សម្រាប់​តារាងចំណាត់ថ្នាក់ពូល B បណ្តោះអាសន្ន៖

  1. អាហ្វហ្គានីស្ថាន ៣ប្រកួត ឈ្នះ៣ មាន៩ពិន្ទុ
  2. កម្ពុជា ៣ប្រកួត ចាញ់១ ឈ្នះ២ មាន៦ពិន្ទុ
  3. បង់ក្លាដេស ៣ប្រកួត ឈ្នះ១ ចាញ់២ មាន៦ពិន្ទុ
  4. ហ្វីលីពីន ៣ប្រកួត ស្មើ១ ចាញ់២ មាន៣ពិន្ទុ
  5. ម៉ាកាវ ៤ប្រកួត ចាញ់៤ មិនមានពិន្ទុ។

ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៧ឆ្នាំ ទទួលសិទ្ធិរៀបចំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតវគ្គជម្រុះនៃពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers​ Group B មាន ម្ចាស់ផ្ទះកម្ពុជា, អាហ្វហ្គានីស្ថាន, ហ្វីលីពីន, បង់ក្លាដេស និង ម៉ាកាវ ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤៕

Share.