ក្រុមគោព្រៃជំទងកម្ពុជា អាយុក្រោម១៧ឆ្នាំ អស់ឱកាសឡើងទៅវគ្គបន្ត នៃពានរង្វាន់យុវជនអាស៊ី AFC U17 Asian Cup 2025 ក្រោយឆ្លងកាត់៤ប្រកួត ចាញ់២ និងឈ្នះ២មានចំនួន៦ពិន្ទុក្នុងដៃ ខណៈក្រុមអាហ្វហ្គានីស្ថាន គឺឡើងទៅវគ្គបន្ត ក្នុងនាមជាក្រុមឈរលេង១ក្នុងពូល B មាន១២ពិន្ទុ។

៣ប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៧ឆ្នាំ៖

  • កម្ពុជា ១-០ បង់ក្លាដេស
  • កម្ពុជា ១-០ ម៉ាកាវ
  • កម្ពុជា ១-៣ អាហ្វហ្គានីស្ថាន
  • ហ្វីលីពីន ២-០ កម្ពុជា

ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៧ឆ្នាំ ទទួលសិទ្ធិរៀបចំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតវគ្គជម្រុះនៃពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers​ Group B មាន ម្ចាស់ផ្ទះកម្ពុជា, អាហ្វហ្គានីស្ថាន, ហ្វីលីពីន, បង់ក្លាដេស និង ម៉ាកាវ ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤៕

Share.