ការប្រកួតលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៤-២៥ បានបញ្ចប់សប្តាហ៍ទី៣ កាលពីថ្ងៃអាទិត្យ ទី២៧ ខែតុលា ខណ:ក្រុមបាល់ទះ Win Streak ដែលកីឡាករកម្ពុជា វឿន វាសនា ទទួលបានជ័យជម្នះ២ប្រកួតជាប់គ្នា។

៣ប្រកួតក្នុងខែតុលា របស់ក្រុមបាល់ទះ Win Streak៖
- ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ក្រុមបាល់ទះ Win Streak ០-៣ Pingtung Taipower (២០-២៥, ២៣-២៥, ២០-២៥)
- ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ក្រុមបាល់ទះ Win Streak ៣-០ Taoyuan Falcon (២៥-១៨, ២៥-២០, ២៥-១៨)
- ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ក្រុមបាល់ទះ Win Streak ៣-២ Taipei Conti (២៥-២២, ២២-២៥, ២៥-១៥, ២៦-២៨, ១៥-១០)។
គួរដឹងថាការប្រកួតលីគបាល់ទះតៃវ៉ាន់ រដូវកាល ២០២៤-២៥ ចាប់ផ្តើមដំណើរការពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ហើយគ្រោងបញ្ចប់វគ្គសន្សំពិន្ទុថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៥ រួចឈានដល់វគ្គ Play-offs វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមជើងឯក។
Win Streak ៣-២ Taipei Conti៖
Win Streak ៣-០ Taoyuan Falcon៖


