ការប្រកួតវគ្គជម្រុះក្នុងពូលនៃពានរង្វាន់យុវជនកម្រិតទ្វីប AFC U17 Asian Cup 2025 បានរកឃើញក្រុមខ្លាំងទាំង១៥ ក្រុមឡើងទៅជុំផ្តាច់ព្រ័ត្រ ក្នុងនោះក្រុមខ្លាំង៣នៅក្នុងតំបន់អាស៊ាន ដូចជាថៃ, ឥណ្ឌូនេស៊ី និងវៀតណាម ក៏បានកក់កៅអីឡើងកាប្រកួតជុំផ្តាច់ព្រ័ត្រ នៅឆ្នាំ២០២៥។

ពានរង្វាន់យុវនជនកម្រិតទ្វីប AFC U17 Asian Cup 2025 បានបញ្ចប់វគ្គជម្រុះក្នុងពូលហើយ កាលពី​រាត្រី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ហើយក្រុមទាំង១០ពូល បានប្រកួតគ្នានៅ១០ប្រទេសផ្សេងគ្នា។

សម្រាប់ក្រុមដែលបានឆ្លងផុតពីវគ្គជម្រុះក្នុងពូលរូមមាន៖

ចំណែកក្រុមគោព្រៃជំទងកម្ពុជា អាយុក្រោម១៧ឆ្នាំ អស់ឱកាសឡើងទៅវគ្គបន្ត នៃពានរង្វាន់យុវជនអាស៊ី AFC U17 Asian Cup 2025 ក្រោយឆ្លងកាត់៤ប្រកួត ចាញ់២ និងឈ្នះ២មានចំនួន៦ពិន្ទុក្នុងដៃ ខណៈក្រុម អាហ្វហ្គានីស្ថាន គឺឡើងទៅវគ្គបន្ត ក្នុងនាមជាក្រុមឈរលេង១ក្នុងពូល B មាន១២ពិន្ទុ។

សូមជម្រាបថា ការប្រកួតវគ្គជុំផ្តាច់ព្រ័ត្រ គឺនឹងធ្វើឡើងនៅថ្ងៃទី៣ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ នៅ​ប្រទេស​អារ៉ាប់ប៊ីអាអូឌីត មាន១៦ក្រុមចូលរូម ប្រកួត។

សម្រាប់ពានរង្វាន់យុវជនកម្រិតទ្វីប AFC U17 Asian Cup បង្កើតឡើងដំបូងនៅឆ្នាំ១៩៨៥ ពោលគឺមានអាយុកាលជាង ៣៩ឆ្នាំហើយ ខណៈក្រុមយុវជនជប៉ុន ឈ្នះជើងឯងច្រើនជាងគេសរុប៤លើក កូរ៉េខាងត្បូង, កូរ៉េខាងជើង, ចិន, អារ៉ាប់ប៊ីសាអូឌីត, អូម៉ង់, បានចំនួន២លើក រីឯក្រុមជម្រើសជាតិកាតា, អ៊ីរ៉ុង, អ៊ូសបេគីស្ថាន, ថៃ និងអ៊ីរ៉ាក់ ឈ្នះ១លើកដូចគ្នា។

ចំពោះឆ្នាំ២០២៣ គឺជើងឯកបានលើក្រុមជម្រើសជាតិU17 ជប៉ុន ក្រោយឈ្នះក្រុមU17 កូរ៉េខាងត្បូង ដោយលទ្ធផល ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ លើទឹកដីថៃ៕

Share.