សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) បានបើកកិច្ចប្រជុំក្រុមប្រឹក្សាលើកទី២ សម្រាប់ឆ្នាំ២០២៣-២០២៥ ​និងបាន​សម្រេចផ្តល់សិទ្ធិដល់ប្រទេសម៉ាឡេស៊ី រៀបចំជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើក​ទី៣៤ ឆ្នាំ២០២៧ កាលពីថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៥ នៅការិយាល័យ NOC រាជធានីបាងកក ប្រទេសថៃ កន្លងទៅ។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា SEAGF លើកទី២ នោះមានការចូលរួមដោយលោក Prawit Wongsuwon ប្រធាន NOC របស់ថៃ ព្រមទាំងប្រតិភូតាមបណ្តាលប្រទេសដែលជាសមាជិក។

សូមជម្រាបថា សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣៣ ខែប្រទេសថៃ ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះគ្រោងនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅទីតាំងចំនួន៣រួមមានទីក្រុងបាងកក, ខេត្តឈុនបុរី និងខេត្តសុងក្លា ដោយមាន៤២ប្រភេទកីឡា ស្មើនឹង៥៦៧វិញ្ញាសារ ។

ចំពោះព្រឹត្តិការកីឡាស៊ីហ្គេម លើកទី៣៤ ដែលប្រទេសម៉ាឡេស៊ី ទទួលរៀបចំជាម្ចាស់ផ្ទះគឺនឹងវៀបចំនៅទីក្រុងធំៗចំនួន៣ដូចគ្នា រូមមានទីក្រុងកូឡាឡាំពួរ, ប៉េណាង និងសារ៉ាវ៉ាក់ ដោយមិនទាន់កំណត់លើប្រភេទកីឡាដែលត្រៀមដាក់ប្រកួតនៅឡើយទេ៕

Share.