នៅរាត្រីថ្ងៃទី២៨ ឈានចូលព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ខ្សែបម្រើឆ្នើម Rodri សមាជិករបស់ Man City និងក្រុមជម្រើសជាតិអេស្ប៉ាញ បានក្លាយជាម្ចាស់ពាន Ballon d’Or 2024 ដែលរៀបចំដោយទស្សនាវដ្តីបារាំង France Football ក្រោយប្រជែងឈ្នះ Vinicius Jr និង Jude Bellingham។

ភ្លាមៗនោះមានកីឡាករជាច្រើនចេញមុខប្រតិកម្មរួមមានដូចជា៖
- Douglas Luiz សមាជិក Juventus ថ្លែងថា៖ «Vinicius Jr គឺជាកីឡាករល្អបំផុតលើពិភពលោក។ ការគោរពកាន់តែច្រើន។ យើងទាំងអស់គ្នាដឹងថាអ្នកណាសមនឹងឈ្នះ Ballon d’Or នេះ»។
- Camavinga៖ ថានេះគឺជា «នយោបាយបាល់ទាត់»
- Richarlison៖ «យើងទាំងអស់គ្នាដែលរស់នៅក្នុងពិភពបាល់ទាត់ ទន្ទឹងរង់ចាំពានរង្វាន់បុគ្គលដោយក្តីបារម្ភជារៀងរាល់រដូវកាល។ ថ្ងៃនេះប្រជាជនប្រេស៊ីលទាំងអស់ដែលស្រលាញ់កីឡាបាល់ទាត់បានភ្ញាក់ឡើងដោយរំពឹងថានឹងបានឃើញកីឡាករម្នាក់ទៀតមកពីប្រទេសរបស់យើងឈ្នះពានរង្វាន់សម្រាប់កីឡាករល្អបំផុតនៅក្នុងពិភពលោក។ ប៉ុន្តែជាអកុសល Vini មិនទទួលយក Ballon d’Or នេះទេ។ វាគួរឲ្យអាម៉ាស់ ហើយអ្នកចាញ់តែម្នាក់គត់ក្នុងថ្ងៃនេះគឺបាល់ទាត់»។
- Toni Kroos៖ ថា Vinicius Jr គឺជាកីឡាករឆ្នើម
- Benzema៖ ថា Vinicius Jr ខ្លាំងពេកហើយ
- កីឡាការិនីប្រេស៊ីល Marta៖ «ខ្ញុំទទួលដំណឹងថា Vinicius ឈ្នះ Ballon d’Or? តើ Ballon D’OR នេះជាអ្វី ឆ្លើយមកខ្ញុំ?»
- Gabriel ខ្សែការពារ Arsenal ផ្ញើសារទៅ Vinicius Jr ថាជាកីឡាករ «ល្អបំផុតលើពិភពលោក»។
ខណ:កីឡាករ Vinicius Jr ថ្លែងថា៖«ខ្ញុំនឹងហ្វឹកហាត់ទ្វេគុណនឹង១០ដង ពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់ទេ»។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករឆ្នើមទាំង១៥នាក់រួមមានដូចជា៖

នៅរដូវកាល ២០២៣-២៤ កីឡាករ Rodri ឈ្នះពានរង្វាន់ Premier League, FA Cup ជាមួយ Man City និង Euro 2024 ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ។
ខណ: Vinícius Júnior នៅរដូវកាល ២០២៣-២៤ ឈ្នះពានរង្វាន់ LaLiga, Supercopa de España, UEFA Champions League, UEFA Super Cup។

ខ្សែបម្រើ Rodri បានក្លាយជាកីឡាករសញ្ជាតិអេស្ប៉ាញដំបូងគេដែលឈ្នះ Ballon d’Or ចាប់តាំងពីឆ្នាំ ១៩៦០។
គួរដឹងថានៅក្នុងពិធីប្រគល់ជើងឯក Ballon d’Or 2024 ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ រួមទាំងក្រុមការងារសរុប ៥០នាក់បានលុបចោលជើងហោះហើរទៅប្រទេសបារាំងភ្លាមៗ ក្រោយទទួលដំណឹងថា Vinicius Jr មិនអាចឈ្នះពាន Ballon d’Or 2024៕





