នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ហើយនៅថ្ងៃទី ៣១ លទ្ធផលនឹងប្រកាសនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស។

សូមរំឭកថា សម័យ​ប្រឡងមធ្យមសិក្សាទុតិយភូមិ​ បាន​ប្រព្រឹត្តិ​ទៅកាលពី​ថ្ងៃ​ទី ៨ និង ៩ ខែ​តុលា ឆ្នាំ ២០២៤ ដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ បន្ទាប់មកដំណើរការ​កំណែ​មាន​រយៈ​ពេល​មួយ​សប្ដាហ៍ គិត​ចាប់​ពី​ថ្ងៃ​ទី ១១ ដល់ ១៧ ខែ​តុលាហើយ​ដំណើរការ​ស្រង់​បូក​សរុប​ពិន្ទុ​តាម​រយៈ​ប្រព័ន្ធ​កុំព្យូទ័រ​មាន​រយៈ​ពេល ១០ ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី ១៨ ដល់ ២៨ ខែ​តុលា​។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ ក្នុងនោះបេក្ខជននារីមានចំនួន ៧៤ ៨៨២ នាក់។ បេក្ខជនអវត្តមានសរុប ២ ៣៦៤ នាក់, មានស្រី ៩០៧ នាក់៕

Share.