ភ្នំពេញ ៖ ផលិតផល សាច់ សរីរាង្គជ្រូក បង្កកដែលខូចគុណភាព ត្រូវបានមន្រ្តីជំនាញសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ក្រសួងពាណិជ្ជកម្ម បង្ក្រាបចាប់បានសរុប ២៦១១គីឡូក្រាម នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ រួចនាំយកទៅដុតបំផ្លាញចោល នៅទីលានចាក់សំរាម សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

តាមមន្ត្រីជំនាញបានឱ្យដឹងថា ផលិតផលសាច់មានដើមកំណើតពីសត្វ សាច់បង្កក មានដូចជាសាច់ជ្រូក សរីរាង្គជ្រូក ទាបង្កក ស្លាបមាន់ ជាដើម ដែលមិនអនុលោមតាមច្បាប់ បទប្បញ្ញតិបច្ចេកទេស ខូចគុណភាព គ្មានអនាម័យ និងខុសច្បាប់ ត្រូវបានបង្ក្រាបចាប់បានដែលឈ្មួញនាំចូល សម្រាប់ចែកចាយបន្ត នៅក្នុងខណ្ឌចំការមន សរុបទម្ងន់២៦១១គីឡូក្រាម ។

ក្រោយចាប់ឃាត់បាន សាច់បង្កកទាំងនោះ ត្រូវបានយកទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាម ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ៕

អត្ថបទ៖តាតុងសែនជ័យ

