ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​ជម្រើសជាតិ​ហ្វូតសាលឥណ្ឌូណេស៊ី ក្នុង​ជំនួប​បើក​ឆាក​នៃពានរង្វាន់ជម្រើសជើងឯកបាល់ទាត់ហ្វូតសាលប្រចាំតំបន់អាស៊ាន AFF Futsal Championship ឆ្នាំ២០២៤ នៅ​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តនគររាជសីមា ប្រទេសថៃ វេលាម៉ោង ១:០០នាទីរសៀល នៅទីលាន Terminal21 Korat។

ព្រឹត្តិការប្រកួតពានរង្វាន់ជម្រើសជើងឯកហ្វូតសាលប្រចាំតំបន់អាស៊ាន AFF Futsal Championship ឆ្នាំ២០២៤ ដែលរៀបចំពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តនគររាជសីមា ប្រទេសថៃ មានក្រុមចំនួន៩ប៉ុណ្ណោះចូល​រួម​ ខណៈ២ក្រុមក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀតរួមមាន សិង្ហបុរី និងឡាវ គ្មានវត្តមាន។

គួរបញ្ជាក់ដែរថា ថៃ ជាម្ចាស់ការពារតំណែងជើងឯក AFF Futsal Championship និងជាក្រុមដែលគ្រងពានអាស៊ាននេះច្រើនជាងគេដល់ទៅ១៦លើក ក្នុងចំណោមព្រឹត្តិការណ៍ទាំង១៧លើក គិតចាប់ពីបង្កើតដំបូងនៅឆ្នាំ ២០០១មក។

ខណ:ឥណ្ឌូណេស៊ី ឈ្នះ១លើក នៅ​ឆ្នាំ២០១០ ក្រៅពីនោះគ្មានក្រុមណាឈ្នះឡើយ ដោយម៉ាឡេស៊ី រងជើងឯក ៥លើក អូស្ត្រាលី ៤លើក វៀតណាម ២លើក រួមជាមួយមីយ៉ាន់ម៉ា និងសិង្ហបុរី រងជើងឯក១លើកដូចគ្នា៕

ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ស្ថិតនៅពូល B ជាមួយឥណ្ឌូណេស៊ី ម៉យ៉ាន់ម៉ា អូស្ត្រាលី ខណ:​ការប្រកួត​បើកឆាក​ នឹង​ត្រូវ​ជួប​ក្រុម​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី៤ វិច្ឆិការ ២០២៤៖

Share.