ភ្នំពេញ ៖ អាជីវករលក់គ្រឿង ប្រដាប់ប្រដាបុណ្យទាន សុធម៌ បាយសី គ្រឿងដង្វាយ សំណែនផ្សេងៗ កាក់កបក្នុងរដូវកាលបុណ្យទាន ។

ជួបជាមួយស្ត្រីម្នាក់ ជាអ្នករកសុីលក់ គ្រឿងរណ្តាប់ ប្រដាប់ប្រដា បុណ្យ ឈ្មោះ សុីវ គាង ហៅគ្រីម អាយុ៤៦ឆ្នាំ ប្តីឈ្មោះ លី ហុងផេង អាយុ៤៧ឆ្នាំ ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង ក្រុម១ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា គ្រួសារគាត់រាល់ថ្ងៃ រៀបចំ តម្លើង រណ្តាប់ គ្រឿងបុណ្យ គ្រឿងដង្វាយ សំណែនផ្សេងៗ សុធម៌ដូង បាសីគ្រប់ប្រភេទ ស្លាដក់ តាមតម្រូវការរបស់បងប្អូន យកទៅប្រើក្នុងវិស័យព្រះពុទ្ធសាសនា និងព្រហ្មមញ្ញសាសនា ធូប ទៀន ។

អ្នកស្រីបន្តទៀតថា របរនេះគាត់លក់យូរឆ្នាំមកហើយ បើថ្ងៃធម្មតា មានភ្ញៀវចូលទិញតិចតួចណាស់ តែបើរដូវកាលមានបុណ្យទាន រដូវកាលកឋិនទាន បុណ្យភ្ជុំ មានភ្ញៀវចូលរកទិញគួរសមដែរ ហើយប្រដាប់ប្រដា គ្រឿងបុណ្យទាំងនោះ តម្លៃវិញអាស្រ័យទៅលើ អ្នកចង់បាន ការរៀបចំទៅតាមនោះដែរ ។ សម្ភារៈ វត្ថុធាតុដើម ទិញមកផ្សេងៗគ្នា យកមកផ្សំ ផ្គុំ តម្លើង តាមតម្រូវការ របស់អតិថិជន ។

បើតាមបុរសម្នាក់ ជាអ្នកទិញ គ្រឿងប្រដាប់ប្រដា សម្រាប់ដង្វាយ បែបព្រហ្មមញ្ញសាសនា បានឱ្យដឹងថា ជាជំនឿរបស់ក្រុមគ្រួសាររបស់គាត់ ហើយក៏ជាជំនឿរបស់បុគ្គលរបស់ខ្មែរយើង យល់ឃើញថារៀបដង្វាយ ដាក់សំណែនអ្វីមួយនាំឱ្យមានសេចក្តីសុខដល់ខ្លួន ក្រុមគ្រួសារ នោះយើងប្រតិបត្តិទៅតាមនោះ ហើយរបស់របរទាំងនោះ យើងអាចធ្វើដោយខ្លួនឯង ឬរកទិញដែលគេធ្វើលក់ស្រាប់ តាមវិត្តដែលយើងចង់បាន ។

បើតាមទំនៀមទំលាប់របស់ពលរដ្ឋខ្មែរយើង ភាគច្រើន គោរពប្រតិបត្តិ ទាំងព្រះពុទ្ធសាសនា និងព្រហ្មមញ្ញសាសនា ហើយក៏បានអ្នកគោរពប្រកាន់នូវសាសនាផ្សេងៗទៀតដែរ ក៏ប៉ុន្តែព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ៕




អត្ថបទ៖ តាតុងសែនជ័យ

