ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Priemier League រដូវកាល២០២២៤-២៥ បានធ្វើដំណើរដល់សប្ដាហ៍ទី១២ហើយ ស្របពេលដែលក្រុមវិសាខា និងភ្នំពេញក្រោន ចែកគ្នាម្នាក់១ពិន្ទុ ហើយក្រុមណាហ្គាវើល៍ និងក្រុមឡាយហ៍ខេត្តព្រះសីហនុ រកបាន៣ពិន្ទុដូចគ្នា។
ក្រុមបាល់ទាត់វិសាខា បានចែកគ្នាម្នាក់១ពិន្ទុជាមួយក្រុមភ្នំពេញក្រោន ដោយលទ្ធផល ៣-៣ លើទីលានកីឡដ្ឋានព្រីនស៍ ក្នុងរាជធានីភ្នំពេញ របស់ខ្លួន។ ៣គ្រាប់របស់វិសាខា រកបានដោយកីឡាករប្រេស៊ីល DE ANORADE SOUZA RAMON, ស រតនា និង ស៊ិន កក្កដា ខណៈ៣គ្រាប់របស់ភ្នំពេញក្រោន រកបានដោយកីឡាករ លឹម ពិសុទ្ធ, សឿត បារាំង និងបាល់ពិន័យ១១ម៉ែត្រដោយកីឡាករកូឡុំប៊ី RAFAEL ANDRES NIETO RONDON។
ចំណែកក្រុមបាលទាត់ឡាយស៍ខេត្តព្រះសីហនុ ដោយលទ្ធផល ១-០ លើម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ដោយថ្វីជើងខ្សែប្រយុទ្ធជនជាតិរ្វ៉ាន់ដា Atuheire Kipson លើទីលានកីឡដ្ឋាន AIA KMH Park ម្តុំផ្លូវវេងស្រេង។
មួយគូទៀតក្រុមបាល់ទាត់ណាហ្គាវើលដ៍ បានយកឈ្នះម្ចាស់ផ្ទះគីរីវង់សុខសែនជ័យ ដោយលទ្ធផល ៣-៣ លើទីលានកីឡដ្ឋានគីរីវង់សុខសែនជ័យ ក្នុងក្រុមដូនកែវ ខេត្តតាកែវ។ កីឡាករ សំ ដារ៉ា បានរកគ្រាប់បាល់ឱ្យម្ចាស់ផ្ទះគីរីវង់ ស្របពេលដែលកីឡាករជប៉ុន រកបាន២គ្រាប់ Hugo Kametani កីឡាករ ជប៉ុន១រូបទៀត Minagawa Yusuke កីឡាករមីយ៉ាន់ម៉ា THIHA SAW និងកីឡាករ ជា សុខម៉េង ជាម្ចាស់គ្រាប់បាល់ឱ្យណាហ្គាវើល៍។
ពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជា មានសមាជិក១១ក្រុម ដោយត្រូវប្រកួតគ្នាវិលជុំចំនួន២ជើង ហើយក្រុមដែលមានពិន្ទុច្រើនជាងគេ ចំនួន៦ក្រុមមានឈ្មោះបន្តការប្រកួតយកជើងឯកប្រចាំរដូវកាល ខណៈក្រុម៧នៅខាងក្រោមត្រូវប្រកួតគ្នា យកចំណាត់ថ្នាក់ល្អរៀងៗខ្លួន។

ក្រុមជើងឯកប្រចាំរដូវកាលក្នុងលីគកំពូលកម្ពុជា នឹងមានឈ្មោះតំណាងឱ្យប្រទេសកម្ពុជា ចេញទៅប្រកួតក្នុងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ាន និងប្រចាំទ្វីបអាស៊ី ផងដែរ៕

