​ក្រុមជម្រើសជាតិ ហ្វូតសាល​វៀតណាម នឹង​ជួង​ក្រុម​ឥណ្ឌូណេស៊ី នៅវគ្គផ្ដាច់​ព្រ័ត្រ ខណ: អូស្រាលី ជួប​ថៃ ដណ្ដើម​ចំណាត់​ថ្នាក់​លេខ៣ នៃពានរង្វាន់ជម្រើសជើងឯកបាល់ទាត់ហ្វូតសាលប្រចាំតំបន់អាស៊ាន AFF Futsal Championship ឆ្នាំ២០២៤ ដែល​ការប្រកួត​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី១០ វិច្ឆិកា ២០២៤។

កម្មវិធីប្រកួត វគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី១០ វិច្ឆិកា ២០២៤ មាន​ដូច​ខាង​ក្រោម៖

  • ដណ្ដើមលេខ៣៖ អូស្រាលី ជួប ថៃនៅទីលាន Terminal21 Kor វេលាម៉ោង ៣:០០នាទីរសៀល
  • ដណ្ដើមជើងឯក៖ វៀតណាម ជួប ឥណ្ឌូណេស៊ី នៅទីលាន Terminal21 Kor វេលាម៉ោង ៦:០០នាទីល្ងាច

ព្រឹត្តិការប្រកួតពានរង្វាន់ជម្រើសជើងឯកហ្វូតសាលប្រចាំតំបន់អាស៊ាន AFF Futsal Championship ឆ្នាំ២០២៤ ដែលរៀបចំពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តនគររាជសីមា ប្រទេសថៃ មានក្រុមចំនួន៩ប៉ុណ្ណោះចូល​រួម​ ខណៈ២ក្រុមក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀតរួមមាន សិង្ហបុរី និងឡាវ គ្មានវត្តមាន។

គួរបញ្ជាក់ដែរថា ថៃ ជាក្រុមដែលគ្រងពានអាស៊ាននេះច្រើនជាងគេដល់ទៅ១៦លើក ក្នុងចំណោមព្រឹត្តិការណ៍ទាំង១៧លើក គិតចាប់ពីបង្កើតដំបូងនៅឆ្នាំ ២០០១មក។ ខណ:ឥណ្ឌូណេស៊ី ឈ្នះ១លើក នៅ​ឆ្នាំ២០១០ ក្រៅពីនោះគ្មានក្រុមណាឈ្នះឡើយ ដោយម៉ាឡេស៊ី រងជើងឯក ៥លើក អូស្ត្រាលី ៤លើក វៀតណាម ២លើក រួមជាមួយមីយ៉ាន់ម៉ា និងសិង្ហបុរី រងជើងឯក១លើកដូចគ្នា៕

Share.