សិល្បៈជាតិ៖ ដោយសារមានស្មារតីរួមគ្នាជាធ្លុងតែមួយ ធ្វើឱ្យពេលនេះបេក្ខភាពតំណាងកម្ពុជាអ្នកនាង ប្រាសាទ ដាវីន រក្សាតំណែង Top 2 នៃការបោះឆ្នោត Vote For Change បានប្រកបដោយជោគជ័យ។ យ៉ាងណាមិញត្បិត ស្ត្រីឯកនៃចក្កវាឡកម្ពុជាអាចរក្សាកៅអី Top 2 នៃការបោះឆ្នោតខាងលើ ក៏ប៉ុន្តែលោក ជា វណ្ណារិទ្ធ បានចេញសារមួយ កុំឱ្យអ្នកគាំទ្រភ្លេចធ្វើរឿងសំខាន់មួយ ដើម្បីបង្ហាញពីឥទ្ធិពលនៃការគាំទ្ររបស់អ្នកគាំទ្រនៅប្រទេសកម្ពុជា នោះគឺការបង្ហោះវីដេអូ អបអរ ដោយមានភ្ជាប់ជាមួយនឹង Hashtag។

ប៉ាប៉ាកូន២រូបនេះ បានរៀបរាប់នៅក្នុងសាររបស់ខ្លួន ដែលបានបង្ហោះលើបណ្ដាញសង្គម យ៉ាងដូច្នេះ៖
«អរុណសួស្តី បងប្អូន ទាំងអស់គ្នា ខ្ញុំមានការចង់ឲ្យបងប្អូនជួយរឿងមួយ ដេីម្បីបង្ហាញពីឥទ្ធិពលនៃការគាំទ្រដ៏ធំមួយនេះទៅកាន់ Universe បានទេ? រឿងមួយនេះបងប្អូនអាចធ្វេីបានទាំងអស់គ្នា ដេីម្បីទាញចំណាប់អារម្មណ៍ពិភពលោក ពីការគាំទ្រដ៏ខ្លាំងរបស់កម្ពុជា សូមសំណូមពរបងប្អូនទាំងអស់ ជាពិសេសបងប្អូនដែលបានចូលរួមថវិកាគាំទ្រ ទាំង VOICE for CHANGE និង TOP30 ។ សូមថតវីដេអូបង្ហោះ និយាយអបអរសាទរពីជោគជ័យនៃ Top2 របស់កម្ពុជាពីកម្មវិធី VOICE for CHNGE និង ជូនពរCambodia ទៅកាន់ Top 30។ចូលរួមទាំងអស់គ្នាបានអត់? ពេលថតវីដេអូចប់សូម Postក្នុងបណ្តាណសង្គមរៀងៗខ្លួនដោយប្រេី Hashtag ដូចមានរៀបរាប់ខាងក្រោមនេះ
#HelloUnivers
#MissUniverse
#Cambodia
#MissUniverseCambodia
#TeamCambodia
#RaodtoTop30

សង្ឃឹមថាកម្លាំងសាមគ្គីរួមគ្នានៃមហាគ្រួសារខ្មែរ នឹងធ្វើឱ្យបេក្ខភាពតំណាងប្រទេសកម្ពុជា កាន់តែត្រូវបានគណៈកកម្មការមានការចាប់អារម្មណ៍ជាពិសេស ហើយទទួលបានឱកាសចូលឈរនៅលំដាប់ Top នៃកម្មវិធីលំដាប់ពិភពលោក Miss Universe 2024 នេះ ដើម្បីសាងប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជាយើង៕

