Sunny Leone គឺជាតារា​សម្ដែង​កុនអាសអាភាសកាណាដា, ជាអ្នក​ជំនួញ​និង​ជា​អ្នកម៉ូដែល​សញ្ជាតិ​ពីរ​អាមេរិក​និង​កាណាដា។ ស្រីស្អាត​រូប​នេះ​បាន​ជាប់​ឈ្មោះ​ជា​នារី​ពេញនិយម​បំផុត​ប្រចាំ​ឆ្នាំ​២០០៣​ នៅ​លើ​ទស្សនា​វដ្ដី​ Penthouse Pet ហើយ​ក៏​ជា​តារា​​កុង​ត្រា​ប្រចាំ​ផលិតកម្ម​ Vivid ផង​ដែរ​។

ប៉ុន្តែ​តើ​មាន​អ្នក​ណា​ដឹង​ខ្លះ​ថា​ ស្រីស្រស់​ដ៏​ល្បាញ​ល្បី​ក្នុង​វិស័យ​កុន​កូន​ជ្រូក​រូប​នេះ​ស្គាល់រសជាតិ​ស្នាម​ថើប​ដំបូង​នៅ​វ័យ​ត្រឹម​តែ​ ១១​ឆ្នាំ​ និង​ស្គាល់​រសជាតិ​ស្នេហ៍​ដំបូង​នៅ​អាយុ​ត្រឹម​ ១៦​ឆ្នាំ?

សម្រាប់​កេរ្តិ៍ឈ្មោះ​របស់​ Sunny Leone មាន​ភាព​ល្បីល្បាញ​ឬ​អត់​នោះ​មិនមាន​អ្វី​គួរ​ជា​ទី​សង្ស័យ​នោះ​ឡើយ​ព្រោះ​ ស្រីស្អាត​កូន​កាត់​ច្រើន​សាសន៍​រូប​នេះ​ឈ្មោះ​ជាប់​តារា​ស្រី​​សម្ដែង​រឿង​១៨+ឆ្នើម​ទាំង​១២​នៅ​ក្នុង​ឆ្នាំ​២០១០​ ចាត់​ចំណាត់​ថ្នាក់​ដោយ​ទស្សនា​វដ្ដី​ Maxim ក្រៅ​ពី​នេះ​ Sunny ក៏​​ធ្លាប់​សម្ដែង​ជា​តួអង្គ​ក្នុង​រឿង​ភាពយន្ត​ខ្នាត​ធំ ​និង ​ភាពយន្ត​ទូរទស្សន៍​​ផង​ដែរ​។

ងាក​មក​ប្រវត្តិ​ឯកជន​វិញ​ Sunny Leone កើត​នៅ​តំបន់​​ Sarnia ​ក្នុង​ក្រុង​ Ontario នាប្រទេស​កាណាដា​ មាន​ឪពុក​ម្ដាយ​មក​ពី​ប្រទេស​ឥណ្ឌា។ ឪពុក​របស់​ Sunny Leone កើត​នៅ​ទីបេ និង​ធំធាត់​នៅ​ទីក្រុង​ Delhi ខណៈ​ដែល​ម្ដាយ​របស់​នាង​​មាន​ដើម​កំណើត​​មក​ពី​ទីក្រុង​តូច​ Nahan ក្នុង​សង្កាត់​ Sirmaur រដ្ឋ​ Himachal Pradesh ប្រទេស​ឥណ្ឌា លោក​ស្រី​បាន​ស្លាប់​បាត់បង់​ជីវិត​កាល​ពីឆ្នាំ​ ២០០៨។

កាល​ពី​ក្មេង​ នាង​ជា​ក្មេង​ស្រី​ម្នាក់​ដែល​ចូលចិត្ត​កីឡាបែប​អត្តពលកម្ម​ នាង​លេង​កីឡា​ Street Hockey ជាមួយ​នឹង​ក្មេង​​ប្រុសៗ​ ហើយ​តែងតែ​លេង​កីឡា​ Ice Skating នៅ​ក្បែរ​បឹង​ទឹកកក​ និង​ផឹក​សូកូឡាក្ដៅ​នៅ​ចំពោះ​មុខ​ភ្នក់ភ្លើង​ក្រោយ​ពី​លេង​កីឡា​នេះ​ក្រោម​ទឺកកក​ធ្លាក់​ពេញ​មួយ​ថ្ងៃ​។

ទោះ​ជា​នាង​​ត្រូវ​បាន​ចិញ្ចឹម​ជា​អ្នក​គោរព​សាសនានិកាយ​​ Sikh (សាសនា​មួយ​នៅ​ឥណ្ឌា) ប៉ុន្តែ​ឪពុក​ម្ដាយ​នាង​ចុះ​ឈ្មោះ​​​ឱ្យ​នាងចូល​​រៀន​នៅ​សាលា​ Catholic ព្រោះ​បារម្ភ​ថា​នាង​គ្មាន​សុវត្ថិភាព​បើ​ចូល​សិក្សា​នៅសាលារដ្ឋ។ នៅ​ក្នុង​សាលា​នោះ​នាង​បាន​ស្គាល់​រសជាតិ​ស្នាម​ថើប​ដំបូង​ត្រឹម​អាយុ​១១​ឆ្នាំ​។ ចូល​មក​មដល់​អាយុ​១៦​ឆ្នាំ ​ស្រីស្អាត​រូប​នេះ​បាន​​បាត់​បង់​​ភាព​បរិសុទ្ធឱ្យ​​កីឡាករ​បាល់បោះ​​ម្នាក់​នៅ​សាលាផ្សេង​ ហើយ​បាន​រក​ឃើញ​ថា​ខ្លួន​ឯង​ជា​មនុស្ស​ប្រភេទ​ស្រលាញ់​ភេទ​ដូច​គ្នា​នៅ​អាយុ​១៨​ឆ្នាំ​។

កាល​ពី​អាយុ​១៣​ឆ្នាំ​ គ្រួសារ​របស់​ Sunny Leone បាន​បំផ្លាស់​ទី​លំនៅ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែងចាប់​ផ្ដើម​ពី​ Fort Gratiot ទៅ​ Michigan រួច​ទៅ​ Lake Forest និង​ចុង​ក្រោយ​ទៅ​ California ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​របស់​ជីដូន​ជីតា​របស់​នាង​ដែល​ចង់​ឃើញ​គ្រួសារ​បាន​រស់​នៅ​ជួបជុំ​គ្នា​នៅ​កន្លែង​តែ​មួយ​។ នាង​បាន​បញ្ចប់​​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​ឆ្នាំ​១៩៩៩ ហើយ​បាន​ចុះ​​ឈ្មោះ​ចូល​មហាវិទ្យាល័យ​ភ្លាម​ៗ​តែ​ម្ដង​។

Sunny Leone កើត​នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​១៩៨១ បច្ចុប្បន្ន​មាន​វ័យ ​៤០​ឆ្នាំ​គត់​ កំពុង​តែ​ជោគជ័យ​យ៉ាង​ខ្លាំង​នៅ​ក្នុង​អាជីព​របស់​ខ្លួន​ ទោះ​ជា​ធ្លាប់​ឆ្លងកាត់​ការ​ព្រមាន​ និង​ការ​រិះគន់នៅ​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ពីសំណាក់ជនជាតិ​ឥណ្ឌា​និកាយ ​​Sikh ដោយសារ​តែ​អាជីព​របស់​ខ្លួន​ជា​តួ​ស្រី​សម្ដែង​កុន​កូន​ជ្រូក(កុន​អាសអាភាស)​ បាន​ក្លាយ​ជា​ពិធីករ​កម្មវិធី​ណាត់​ជួប​ដ៏​ល្បីមួយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ MTV និង​សម្ដែង​ភាពយន្ត​ភាគ​ទូរទស្សន៍​ជា​ច្រើនទៀត​។

Sunny Leone បាន​រៀបអាពាហ៍ពិពាហ៍​ជាមួយ​នឹង​មេដៃ​ហ្គីតាលោក​ Daniel Weber នៃ​ក្រុម​តន្ត្រី​រ៉ក់ «The Disparrows» ព្រម​ទាំង​មាន​ផលិតកម្ម​ជា​របស់​ខ្លួន​។ អ្នក​ទាំងពីរ​មាន​កូន​ចំនួន​ ៣​នាក់ (ប្រុស២​ ស្រី​១) ​ជា​ចំណង​ដៃ​នៃ​អាពាហ៍​ពិពាហ៍​ដែល​បាន​រៀបចំ​ឡើង​​កាល​ពី​ថ្ងៃ​ទី​២០ ​ខែមករា ឆ្នាំ​២០១១​កន្លង​មក​៕

ប្រែសម្រួល​៖ កាច្រឹប

Telegram-Troryorng
https://t.me/troryorngmedia
Share.