ពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League 2024-25) នឹងត្រឡប់មកវិញនៅចុងសប្តាហ៍នេះ ដោយនៅថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមឡាយហ្វ ខេត្តព្រះសីហនុ ត្រូវទទួលក្រុមបាល់ទាត់ក្រសួងមហាផ្ទៃ នៅកីឡដ្ឋានឡាយហ្វ ខេត្តព្រះសីហនុ ដែលជាគូបើកឆាកសប្តាហ៍ទី១៣។

ដោយឡែក​ងាក​មក​ចាប់​អារម្មណ៍​ការកម្មវិធីប្រកួត​របស់​ក្លិបបាល់ទាត់​អង្គរថាយហ្គឺរ វិញ​​ត្រូវ​បាន​សម្រាក ខណ:​ ៣ប្រកួត​បន្ទាប់​ ត្រូវ​បាន​ផ្លាស់ប្ដូរកាលវិភាគ ក៏​ដូច​ជាទីតាំងប្រកួត ដោយ​ពិនិត្យមើលកំណែចុងក្រោយដែលបានធ្វើក្នុងបច្ចុប្បន្នភាពជាមួយនឹងការកែតម្រូវខាងក្រោម៖

•អង្គរថាយហ្គឺរ ជួប កងយោធពលខេមរភូមិន្ទ នៅថ្ងៃទី ២២ ខែធ្នូឆ្នាំ២០២៤ ត្រូវ​មក​ប្រកួត​នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៤វិញ

• ថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៥ អង្គរថាយហ្គឺរ ជួប គិរីវង់ សុខសែនជ័យ ប្ដូរពីកីឡដ្ឋាន Akihiro Kato មក​កីឡដ្ឋាន AIA KMH Park វិញ

• អង្គរថាយហ្គឺរ ជួប ឡាយហ្វ៍ (ព្រះសីហនុ) នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវ​មក​ប្រកួត​នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៥វិញ

ក្លិបបាល់ទាត់​អង្គរថាយហ្គឺរ នៅ​រដូវ​កាល​ឆ្នាំ២០២៤-២៥នេះ កំពុង​ធ្វើ​បាន​យាង​ល្អ​ ដោយ​ឆ្លង​កាត់ ១១ប្រកួត​កន្លង​មក​ ឈ្នះ៧ប្រកួត ឆ្នើ ១ប្រកួត និងចាញ់ ៣ប្រកួតប៉ុណ្ណោះ កំពុង​ឈរ​នៅចំណាច់​ថ្នាក់លេខ ៣ ក្នុង​តំបន់​Top4។

កម្មវិធីប្រកួត សម្រាប់សប្ដាហ៍ទី១៣៖

ពានរង្វាន់​បាល់ទាត់​លីគ​កំពូល​កម្ពុជា មាន​សមាជិក​១១​ក្រុម ដោយ​ត្រូវ​ប្រកួត​គ្នា​​វិលជុំ​ចំនួន២​ជើង​ ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ ចំនួន​៦​ក្រុម​មាន​ឈ្មោះ​បន្ត​ការ​ប្រកួត​យក​ជើង​ឯក​ប្រចាំ​រដូវកាល ខណៈ​ក្រុម​៧​នៅ​ខាង​ក្រោម​ត្រូវ​ប្រកួត​គ្នា យក​ចំណាត់​ថ្នាក់​ល្អ​រៀងៗខ្លួន។

ក្រុម​ជើង​ឯក​ប្រចាំ​រដូវកាល​ក្នុង​លីគ​កំពូល​កម្ពុជា នឹង​មាន​ឈ្មោះ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ចេញ​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់​ជើង​ឯក​ប្រចាំ​តំបន់​អាស៊ាន និង​ប្រចាំ​ទ្វីប​អាស៊ី ផង​ដែរ៕

Share.