ពានរង្វាន់ជម្រើសជើងឯកវិទ្យាល័យ AIA លើកទី៤ ឆ្នាំ២០២៤ បានឈានដល់សប្តាហ៍ទី១១ ហើយដោយនៅថ្ងៃទី២០,២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នឹងមានការប្រកួតចំនួន៦គូនឹងប៉ះគ្នាសម្រាប់សប្តាហ៍ទី១១​នេះ ខណៈកីឡាករធារី ទិត្យមុន្នីចេស្តា របស់វិទ្យាល័យឬស្សីកែវ ជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ គិតត្រឹមសប្តាហ៍ទី៩ ដោយរូបគេរកបានចំនួន១៥គ្រាប់។

កីឡាកររកគ្រាប់បាល់បានច្រើនជាងគេត្រឹមសប្តាហ៍ទី៩

កម្មវីធីប្រកួតសប្តាហ៍ទី១១

សូមជម្រាបថាពានរង្វាន់ AIA ជើងឯកវិទ្យាល័យ ឆ្នាំ២០២៤ មាន១២ក្រុមចូលរួ​មប្រកួត ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុចំនួន១ជុំ ខណៈក្រុមឈរនៅចំណាត់ថ្នាក់លេខ១ដល់លេង៤ នឹងមានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រកួតគ្នា២ជើង (Home Away) រកក្រុមទៅវគ្គផ្តាច់ព្រ័ត្រ ។

សម្រាប់ម្ចាស់ជើងឯកឆ្នាំចាស់លើកទី៣ ឆ្នាំ២០២៣ គឺបានលើក្រុមវិទ្យាល័យឥន្រ្ទទេវី ក្រោយយកឈ្នះ វិទ្យាល័យប្ញស្សីកែវ នៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ២ទល់នឹង០ ខណៈការប្រកួតនោះធ្វើឡើងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

Share.