សិល្បៈអន្តរជាតិ៖ ថ្មីៗនេះ​ Angelina Jolie បាន​បណ្ដើរកូនប្រុស Knox Jolie-Pitt នៅ​លើ​កំរាល​ព្រំ​ក្រហម​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ The Governors Awards ដោយ​ទង្វើ​នេះ​ត្រូវ​បាន​ប្រភព​ជិត​ស្និទ្ធិ​នឹង​ Brad បាន​ចោទ​ប្រកាន់​អ្នក​ម្ដាយ​រូប​នេះ​ថា​ ប្រើប្រាស់​កូន​ដើម្បី​បញ្ឈឺ​ចិត្ត​អតីត​ស្វាមី។

នៅ​ក្នុង​កម្មវិធី​នោះ​ គេ​បាន​ឃើញ​រូប​ភាព​ដ៏កម្រ​រវាង​ម្ចាស់​ពាន​រង្វាន់​អូស្ការ​វ័យ​៤៨​ឆ្នាំ បណ្ដើរ​កូន​ប្រុស​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​ ថែម​ទាំងអ្នក​ទាំងពីរ​បាន​ឈប់ និង​ ​ឈរ​ឱ្យ​​គេ​ថត​រូប​លើ​កំរាល​ព្រំ​ថែម​ទៀតផង​។

ប្រភព​មិន​បញ្ចេញឈ្មោះ​បាន​ប្រាប់​ Dailymail.com ថា​អតីត​ស្វាមី​របស់​ Angelina Jolie គឺលោក Brad Pitt បាន​ត្រឹម​មើល​កូន​ប្រុស​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ ហើយ​មិន​បាន​និយាយ​អ្វីជាមួយ​គ្នា​ទាល់​តែសោះ​ ដែល​ជា​ប្រការ​មួយ​គួរ​ឱ្យ​សង្ស័យ ថា​តារា​ស្រី​រូប​នេះ​មាន​ចេតនា​បញ្ឈឺ​ចិត្ត​អតី​តស្វាមី ​ព្រោះ​​អ្នក​ទាំង​ពីរ​នេះ​ត្រៀម​នឹង​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តុលា រឿង​ក្ដី​លែងលះ​ដែល​អូសបន្លាយ​មក​ជា​ច្រើន​ឆ្នាំ​។

ប្រភព​ដដែល​នោះ​បាន​លើក​ឡើង​ថា​ Angelina Jolie ព្យាយាម​ចោទ​ប្រកាន់ និង​បំបែក​បំបាក់ទំនាក់ទំនង​រវាង​ឪពុក​និង​កូន​ទាំង​៦នាក់ ក្រោយ​ពេល​អ្នក​ទាំង​ពីរ​បាន​ចែក​ផ្លូវ​គ្នា​។ បន្ថែម​លើស​ពី​នោះ​ប្រភព​បាន​បន្ត​ទៀត​ថា​នាង​ព្យាយាម​ប្រើប្រាស់​កូន​បញ្ឈឺ​ស្វាមី​ ទាំង​ដែល​បាន​ចាញ់​ក្ដី​ Brad Pitt កាល​ពីពេល​ថ្មីៗ​នេះ​គឺជា​រឿង​មួយ​ប្លែក​ជា​ទី​បំផុត​​ ជា​ពិសេស​នៅពេល​ដែល​ Knox គឺជា​ក្មេង​ម្នាក់​ដែល​​មិន​ចូលចិត្ត​ភាព​ល្បីល្បាញ និង​មាន​ដែល​បាន​ទាក់ទង​អ្វីជាមួយនឹង​ឪពុក​ Brad Pitt ទាល់តែសោះ​។

លើស​ពី​នេះ​ទៀត​ ប្រភព​បាន​បន្ត​និយាយ​ទៀត​ថា​ Brad Pitt មិន​សប្បាយចិត្ត​ដែល​ Angelina Jolie ប្រើប្រាស់​កូន​ៗ​មក​ប្រឆាំងជាមួយ​នឹង​គាត់​។ ជាពិសេស​នោះ​កូន​ៗ​របស់​លោក​នៅ​ក្មេង​ ពួក​គេ​មិន​ទាន់ចេះ​គិត​ដូច្នេះ​មិន​មាន​ឱកាស​បាន​យល់​ពី​ជម្រៅចិត្ត​របស់​លោក​។ យ៉ាង​ណា​មិញ Brad Pitt សង្ឃឹមថា​មិន​យូរទៀត​ កូនៗ​នឹង​វិល​ត្រលប់​មក​ក្នុង​ជីវិត​របស់​លោក​វិញ​។

ផ្ទុយ​ពីអ្វី​ដែល​ប្រភព​ខាង​លើ​បាន​លើក​ឡើង ប្រភព​ជិត​ស្និទ្ធិ​​នឹង​ Angelina Jolie បាន​អះអាងថា​​ការ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នេះ​គឺជា​ការ​ចង់​បាន​របស់​ Knox ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​ម្ដាយ​៕

Share.