កក្រើកទៀតហើយ!! ព្រឹត្តិការប្រកួតពានរង្វាន់កីឡាបាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤ មានរហូតដល់ទៅ ៣០សមាគម-ក្លឹបមកពីបណ្ដាលរាជធានី-ខេត្ត ដែលជាការប្រកួតកម្រិតថ្នាក់ជាតិ មានកីឡាករអាជីពមកពីក្លិបធំៗនៅកម្ពុជា។

ក្នុងនោះនៅព្រឹកថ្ងៃទី២៤ វិច្ឆិកានេះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានមានប្រសាសន៍ថា អ្វីដែលធ្វើអោយលោកភ្ញាក់ផ្អើល នៅពេលដែលមានការផ្សព្វផ្សាយ នៅពេលនេះ មានរហូតដល់ ២៩បានស្នើដាក់់ពាក្យ រហូតដល់ ៣២ក្រុម តែសម្រាប់ពានថ្នាក់ជាតិរបស់យើង ក្លិបដែលអាចចូលលេងបាន លុះត្រាតែក្លិបដែលបានចុះបញ្ជីនៅក្នុងសហព័ន្ធកីឡាបាល់ទះកម្ពុជា។
ទី២ អ្វីដែលយើងបានធ្វើការកែទម្រង់ គឺអត្តពលិកដែលចំណុះអោយក្លិបទាំងអស់ត្រូវបានក្នុងបញ្ជីរបស់សហព័ន្ធដូចគ្នា ដែលមានឈ្មោះជាកីឡាករបាល់ទះផ្លូវការដែលបានទទួលស្គាល់ ទើបអាចមានសិទ្ធលេងនៅក្នុងព្រឹត្តិការណ៍នានា និងពានលំដាប់កំពូលៗនៅកម្ពុជា។ នេះគឺជាការកែប្រែមុខមាត់ថ្មី របស់វិស័យបាល់ទះកម្ពុជា។
ជុំវិញចំណុចសំខាន់ៗនៃពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៣ ឆ្នាំ២០២៤ មានដូចជា៖
– ក្រុមចូលរួម ៣០សមាគម-ក្លឹបមកពីបណ្ដាលរាជធានី-ខេត្ត
– អាចចុះឈ្មោះកីឡាករដែលមានគុណផលខ្ពស់ (លំដាប់ Grade A) បាន២នាក់
– អាចចុះឈ្មោះកីឡាករបរទេស បាន១នាក់
– ក្រុមឈ្នះជើងឯកមានឈ្មោះឡើងទៅលេងពានរង្វាន់«តេជោលីគ»។
ព្រឹត្តិការប្រកួតពានរង្វាន់កីឡាបាល់ទះសម្តេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤ គ្រោងនឹងចាប់ផ្ដើមដំណើរការប្រកួតនៅរដូវកាលថ្មីនាពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៤ នេះ ដែលទទួលបានការគាំទ្រឧបត្ថម្ភជាមួយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។
ព្រឹត្តិការប្រកួតពានរង្វាន់កីឡាបាល់ទះសម្តេចក្រឡាហោម លើកទី៣ ឆ្នាំ២០២៤ ត្រូវបានកំណត់ កាលបរិច្ឆេទពីថ្ងៃទី១១ ដល់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ដែលមានរយ:ពេល ១២ថ្ងៃ ដើម្បីរកឃើញជើងឯក ធ្វើនៅទីលានកីឡាបាល់ទះក្នុងវិមាន នៃពហុកីឡដ្ឋានជាតិ។

សម្រាប់ការប្រកួតដែលមានរយ;ពេល ១២ថ្ងៃ ត្រូវបានរៀបចំកាលបរិច្ឆេទប្រកួតដូចខាងក្រោម៖
- វគ្គជម្រុះក្នុងពូល៖ ថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤
- វគ្គ ១៦ក្រុម៖ ថ្ងៃទី១៤ ដល់១៩ ខែធ្នូ ឆ្នាំ២០២៤
- វគ្គ ៨ក្រុម៖ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤
- វគ្គពាកកណ្ដាលផ្ដាច់ព្រ័ត្រ៖ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤
- វគ្គផ្ដាច់ព្រ័ត្រ៖ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤
ជួបគ្នាឆាប់ៗ តើក្រុមណានឹងក្លាយជាពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៣ ឆ្នាំ២០២៤នេះ
រំលឹកផងដែរម្ចាស់ជើងឯកកន្លងមក ៖
- រដូរកាលទី១ ឆ្នាំ២០២២ សមាគមកីឡាបាល់ទះវិសាខា B
- រដូលកាលទី២ ឆ្នាំ២០២៣ សមគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B
គួរបញ្ជាក់ថា ព្រឹត្តិការប្រកួតពានរង្វាន់កីឡាបាល់ទះសម្តេចក្រឡាហោម ឆ្នាំ២០២៣ ម្ចាស់ជ័យលាភីបានទៅក្រុមក្រសួងមហាផ្ទៃ (ខ) ក្រោយយកឈ្នះលើក្រុមរដ្ឋបាលរាជធានីភ្នំពេញ នៅវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផលដោយលទ្ធផល ៣សិតទល់១សិត (១៦-២៥,២៥-២៣,២៥-២០,២៥-២០) លើទីលានវិមានពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ នារាត្រីថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣៕


