ក្រុមបាល់ទាត់មេឃខៀវ Manchester City ក្រោមការដឹកនាំរបស់លោក Pep Guardiola បានរងបរាជ័យក្រោមថ្វីជើង Tottenham Hotspur ក្នុងលទ្ធផល ៤-០ ក្នុងទឹកដីខ្លួនឯង Etihad Stadium កាលពីយប់ថ្ងៃទី២៣ ឈានចូលព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លីគកំពូលអង់គ្លេស Premier League សប្តាហ៍ទី១២ រដូវកាល ២០២៤-២៥។

នេះគឺជាការចាញ់ ៥ប្រកួតជាប់ៗគ្នារបស់ Manchester City ពោលគឺលើកដំបូងក្នុងរយ:ពេល ១៨ឆ្នាំ គិតចាប់តាំងពីឆ្នាំ ២០០៦ លទ្ធផលខាងក្រោមនេះ៖
- Spurs 2-1 Man City
- Bournemouth 2-1 Man City
- Sporting 4-1 Man City
- Brighton 2-1 Man City
- Man City 0-4 Spurs៕


