កំពុង​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ ទាំង​ការហ្វឹក​ហាត់​ និងប្រមូល​ផ្ដុំ​កីឡាករ ខណ:កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តរតនគិរី បាន​បញ្ជីឈ្មោះកីឡាករទាំង ១៤នាក់ និង បម្រុង ០៤នាក់ សំរាប់ត្រៀមចូលរួមការប្រកួតដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ នា​ពេល​ខាង​មុខ។

បញ្ជីឈ្មោះកីឡាករទាំង ១៤នាក់ និង បម្រុង ០៤នាក់ របស់ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តរតនគិរី មាន​ដូច​ខាង​ក្រោម៖

ព្រឹត្តិការប្រកួត​​ពានរង្វាន់​កីឡាបាល់ទះ​សម្តេច​ក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ​២០២៤ គ្រោង​នឹង​ចាប់​ផ្ដើម​ដំណើរ​ការប្រកួត​នៅ​រដូវ​កាល​ថ្មី​នាពាក់​កណ្ដាល​ខែធ្នូ ឆ្នាំ២០២៤ ​នេះ ដែល​ទទួលបានការគាំទ្រឧបត្ថម្ភជាមួយ ក្រុម​ហ៊ុន ខ្មែរ ប៊ែវើរីជីស។

ជុំវិញចំណុចសំខាន់ៗនៃពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៣ ឆ្នាំ២០២៤ មានដូចជា៖

– ក្រុមចូលរួម ៣០សមាគម-ក្លឹបមកពីបណ្ដាលរាជធានី-ខេត្ត
– អាចចុះឈ្មោះកីឡាករដែលមានគុណផលខ្ពស់ (លំដាប់ Grade A) បាន២នាក់
– អាចចុះឈ្មោះកីឡាករបរទេស បាន១នាក់
– ក្រុមឈ្នះជើងឯកមានឈ្មោះឡើងទៅលេងពានរង្វាន់«តេជោលីគ»។

ព្រឹត្តិការប្រកួត​​ពានរង្វាន់​កីឡាបាល់ទះ​សម្តេច​ក្រឡាហោម លើកទី៣ ឆ្នាំ​២០២៤ ត្រូវបានកំណត់ កាលបរិច្ឆេទពីថ្ងៃទី១១ ដល់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ដែល​មាន​រយ:ពេល ១២ថ្ងៃ ដើម្បីរកឃើញជើងឯក ធ្វើនៅទីលានកីឡាបាល់ទះក្នុងវិមាន នៃពហុកីឡដ្ឋានជាតិ។

សម្រាប់​ការប្រកួត​ដែល​មាន​រយ;ពេល ១២ថ្ងៃ ត្រូវ​បាន​រៀប​ចំ​កាលបរិច្ឆេទប្រកួត​ដូច​ខាង​ក្រោម៖

  • វគ្គជម្រុះក្នុងពូល៖ ថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤
  • វគ្គ ១៦ក្រុម​៖ ថ្ងៃទី១៤ ដល់១៩ ខែធ្នូ ឆ្នាំ២០២៤
  • វគ្គ ៨ក្រុម៖ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤
  • វគ្គពាកកណ្ដាលផ្ដាច់ព្រ័ត្រ៖ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤
  • វគ្គផ្ដាច់ព្រ័ត្រ៖ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤

សម្រាប់​ពិធីចាប់ពូល នៃការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ដើម្បីផ្ដល់ព័ត៌មានពិស្ដារអំពីការប្រកួតកីឡាបាល់ទះខាងលើ ដែលនឹងប្រព្រឹត្តិទៅ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ចិកា ឆ្នាំ២០២៤ វេលាម៉ោង១៥:០០នាទីតទៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។

ជួបគ្នាឆាប់ៗ តើក្រុមណានឹងក្លាយជាពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៣ ឆ្នាំ២០២៤នេះ
រំលឹកផងដែរម្ចាស់ជើងឯកកន្លងមក ៖

  • រដូរកាលទី១ ឆ្នាំ២០២២ សមាគមកីឡាបាល់ទះវិសាខា B
  • រដូលកាលទី២ ឆ្នាំ២០២៣ សមគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B

គួរបញ្ជាក់ថា ព្រឹត្តិការប្រកួត​​ពានរង្វាន់​កីឡាបាល់ទះ​សម្តេច​ក្រឡាហោម ឆ្នាំ​២០២៣ ​ម្ចាស់​ជ័យលាភី​បាន​ទៅ​ក្រុម​ក្រសួង​មហាផ្ទៃ (ខ) ក្រោយ​យក​ឈ្នះ​លើ​ក្រុម​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​លទ្ធផល​ដោយ​លទ្ធផល ៣សិត​ទល់១​សិត (១៦-២៥​,​២៥-២៣,២៥-២០,២៥-២០) លើ​ទីលាន​វិមាន​ពហុកីឡដ្ឋាន​ជាតិ​រាជធានី​ភ្នំពេញ នា​រាត្រី​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣៕

Share.