ថៃ៖ យោងតាមការផ្សាយរបស់កាសែត Khaosod បានឱ្យដឹងថា Net Idol ល្បីឈ្មោះដែលប្រជាពលរដ្ឋខ្មែរនិយមហៅថា យាយគ្រវីៗ បន្ទាប់ពីទៅវះកាត់កែសម្ផស្សទាញមុខបន្តឹងស្បែកមុខឱ្យក្មេងស្អាតហើយនោះ ពេលនេះយាយគ្រវីកំពុងតែដាំសក់បន្ថែមសម្រស់ ដោយបង្ហោះរូបភាពកោរសក់ត្រង់ចំណុចមួយចំនួន ថែមទាំងនិយាយទៀតថាក្បាលលែងឆកទៀតហើយ។
ពិតជាគ្មានអ្វីអាចរារាំងភាពស្រស់ស្អាតរបស់តារា tiktok ល្បីយាយគ្រវីបានពិតមែន ព្រោះរយៈពេលពីរបីខែកន្លងមកនេះ សមីខ្លួនបានបន្តវះកាត់កែសម្ផស្សបន្ថែមសម្រស់ផ្ទៃមុខដូចជាកាត់ថ្គាម បន្ថែមថ្ងាស លើកក្ដោងច្រមុះ បំបាត់បឿ រហូតប្រែមុខមាត់ប្លែកខុសពីមុន ព្រោះមាន Sponsor ចិត្តល្អជួយចេញថ្លៃវះកាត់ឱ្យរហូតដល់៤លានបាត។
ទីបំផុតយាយគ្រវី ក៏មិនព្រមឈប់ស្អាតត្រឹមតែប៉ុណ្ណេះនោះទេ ព្រោះថ្មីៗនេះយាយគ្រវីបានបន្តវះកាត់ដាំសក់ឱ្យក្រាស់ស្អាត ដើម្បីជួយលើកសម្រស់ឱ្យខ្លួនឯង ព្រោះកន្លងមកមានសក់ស្ដើង។

ពេលបានទៅដាំសក់ថ្មីនោះយាយគ្រវីបានបង្ហោះរូបភាពព្រមជាមួយនឹងសំណេរថា «ក្បាលខ្ញុំលែងឆកទៀតហើយណាឯង ដាំសក់ម្ដងនេះខ្ញុំនឹងលេចធ្លោខ្លាំង»។





