ប្រាសាទបាសែតគឺជាគោលដៅទេសចរដ៏សំខាន់មួយរបស់ខេត្តបាត់ដំបង ។ ប្រាសាទនេះ ប្រាសាទនេះស្ថិតនៅលើទីទួលមួយ ដែលមានចំងាយ១៥គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រាសាទបាសែតនេះ ជាស្ថាបត្យកម្មសតវត្សទី១១ សាងឡើងក្នុងឆ្នាំ១០៣៦ និង ១០៤២ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០)។

នៅក្បែរប្រាសាទនេះ មានស្រះបុរាណមួយបណ្តោយ ២០ម៉ែត្រ ទទឹង ១២ម៉ែត្រ និងជំរៅ ១០ម៉ែត្រ។ ប្រាសាទបាសែតមានឈ្មោះដើមថា ជ័យក្សត្រ ជាភាសាបាលី ឬសំស្រ្តឹត ដែលមានន័យថា ដែនដីនៃជ័យជំនះ។

បច្ចុប្បន្ននេះ ប្រាសាទបាសែតកំពុងក្លាយជាគោលដៅទេសចរជាតិ និងអន្ដរជាតិដ៏សំខាន់ ដោយនេះទីនេះក៏មានទេសភាពស្រស់ស្អាត ដើមឈើតូច ធំ ម្លប់ត្រឈឹងត្រឈៃ ជាទីថតរូប Pre-Wedding ដ៏ទាក់ទាញរបស់អ្នកខេត្តបាត់ដំបងផងដែរ៕

Share.