ភ្នំពេញ៖ ព្រះសង្ឃ២អង្គ ឆាន់(ផឹក)ស្រា បៀរ ឆាន់សាច់គោអាំងក្នុងកុដិ ផ្អើលញាតិញោម ពុទ្ធបរិស័ទ ចំណុះជេីងវត្តនាំគ្នាសម្រុកចូលវត្ត ទូងស្គរ ប្រកាសបង្កការភ្ញាក់ផ្អេីលកណ្ដាលយប់។

ហេតុការណ៍ នេះ ឮបង្កឱ្យមាន ការភ្ញាក់ផ្អើល ឡេីងនៅម៉ោង១១និង ៣០នាទី យប់ថ្ងៃ ទី ២៧ខែ វិច្ឆិកា ឆ្នាំ ២០២៤ ក្នុងបរិវេណវត្តពោធិ៍ញ្ញាណ សង្កាត់ ស្ទឹងមានជ័យ ទី ២ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ  ។

ពាក់ព័ន្ធករណីខាងលើនេះ មានកម្លាំងសមត្ថកិច្ច មូលដ្ឋាន ក៏ដូច ជា កម្លាំង កងរាជអាវុធហត្ថ បានចុះ ទៅ កន្លែង កេីតហេតុ ការពារ កុំឱ្យកេីតមាន បាតុភាពចលាចល ឬហិង្សាកេីតឡេីង។ ចំពោះករណីនេះត្រូវរង់ចាំព្រឹកឡេីង ខាងក្រសួងនិងមន្ទីរធម្មការនិង សាសនា ចាត់វិធានការលើរឿង ដែលព្រះសង្ឃបានប្រព្រឹត្តខុសពី វិន័យ ព្រះពុទ្ធសាសនានេះ ។ 


ប្រជាពលរដ្ឋ ពុទ្ធបរិស័ទបានឲ្យដឹងថា វត្តខាង លើមិនទាន់មានគណៈកម្មការណាមួយមកគ្រប់គ្រងនៅឡើយទេ បេីគិតមកដល់សព្វថ្ងៃនេះ ។

សូមបញ្ជាក់ថា ករណីព្រះសង្ឃឆាន់ស្រានេះ វាជាទង្វេីរបស់បុគ្គល យេីងមិនអាចនិយាយរួមទាំងអស់បានទេ ហេីយក៏សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋញាតិញោមជាពុទ្ធសាសនិក មេត្តាកុំដាក់បន្ទុករួមដល់ព្រះសង្ឃទូទៅ នេះជាការប្រព្រឹត្តរបស់បុគ្គលតែប៉ុណ្ណោះ ៕

អត្ថបទ÷សេង សាវី

Share.