សិល្បៈជាតិ៖ សម្រាប់បេក្ខនារីដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៦ ឆ្នាំ នឹងទទួលបានឱកាសដាក់ពាក្យចូលរួមប្រកួតប្រជែងសម្រស់ក្នុងកម្មវិធីប្រកួត Miss Lakamo Cambodia ឆ្នាំ ២០២៥ ដែលបានបើកទ្វារជ្រើសរើសបេក្ខភាពចាប់ពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៤ នេះហើយ។
តាមការប្រកាសជាផ្លូវការនៅលើបណ្ដាញសង្គមហ្វេសប៊ុកបានឱ្យដឹងថា កម្មវិធីប្រកួតសម្រស់បង្កើតឡើងដោយស្នាដៃកូនខ្មែរមួយនេះ បានកំណត់យកបេក្ខនារីដែលនៅលីវមិនទាន់មានគ្រួសារ និងមានកម្ពស់ចាប់ ១៦៥ សង់ទីម៉ែត្រឡើងទៅ។

តាមប្រសាសន៍លោកជំទាវ មាស ច័ន្ទដាលីន ជាអ្នកបង្កើតកម្មវិធីប្រកួតសម្រស់ Miss Lakamo Cambodia ឆ្នាំ ២០២៥ បានបញ្ជាក់បង្ហាញថា កម្មវិធីមួយនេះនឹងក្លាយជាវេទិកាមួយជំរុញដល់ការផ្សព្វផ្សាយពីវប្បធម៌របស់ខ្មែរ ហើយអាចនឹងឈានទៅដល់ការប្រកួតលំដាប់ថ្នាក់អន្តរជាតិផងដែរ។
អគ្គនាយិកា Miss Lakamo Cambodia រូបនេះ បានលើកទឹកចិត្តដល់បេក្ខនារីដែលមកគ្រប់ពីស្ថាប័ន មិនថា តែជា អតីតបេក្ខភាពចូលរួមប្រកួតបវរកញ្ញាតាមកម្មវិធីផ្សេង តារាសិល្បៈ អ្នកប្រកបអាជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬសិស្សនិស្សិតក៏ដោយ ឱ្យតែបេក្ខនារីម្នាក់ៗគិតថា ខ្លួនមានរូបសម្រស់ និងមានសមត្ថភាពចង់បង្ហាញ នេះហើយគឺជាឱកាសល្អបំផុតដែលមិនគួររំលង។ បវរកញ្ញាឈ្នះការប្រកួតនឹងទទួលបានឱកាសការងារសិល្បៈ និងប្រាក់រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ និងពិសេសជាងនេះគឺ កុងត្រាការងារជាមួយក្រុមហ៊ុន Lakamo នេះបើតាមការបញ្ជាក់បន្ថែមពីលោកជំទាវ។
សូមជម្រាបបញ្ជាក់ថា កម្មវិធីប្រកួត Miss Lakamo Cambodia ចាប់ផ្តេីមទទួលពាក្យពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ ដើម្បីលម្អិតជាងនេះ សូមទស្សនាបទសម្ភាសន៍នៃសន្និសទីសារព័ត៌មាន Miss Lakamo Cambodia ឆ្នាំ ២០២៥ ដែលរាយការណ៍ដោយអ្នកនាង លួង ភីរ៉ូនីកា អ្នកសារព័ត៌មានត្រយង៖

