កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េ បានចុះផ្សាយ ពីដំណឹងដ៏គួរឱ្យតក់ស្លុត និងសោកស្ដាយ នៃមរណភាពរបស់តារាសម្ដែង Park Min Jae ដោយបុរសសង្ហារូបនេះ បានស្លាប់នៅប្រទេសចិន។

បើតាមការផ្សាយរបស់សារព័ត៌មាន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា កន្លងទៅខណៈដែលលោកនៅប្រទេសចិន ស្រាប់តែលោកកើតមានអាការៈគាំងបេះដូង ហើយទីបំផុត លោកក៏បានបាត់បង់ជីវិតតែម្ដង។

ដោយឡែកចំពោះពិធីបុណ្យសពរបស់តារាសម្ដែងវ័យ៣២ ឆ្នាំរូបនេះ នឹងរៀបចំឡើងនៅ Seoul National University Hospital ចាប់ពីវេលាម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ស្អែកនេះ។

មរណភាពរបស់លោក ធ្វើឱ្យសាច់ញាតិ មិត្តភក្ដិ អ្នកគាំទ្រ ពិសេសក្រុមគ្រួសារ កើតទុក្ខ និងសោកស្ដាយតារារូបនេះជាពន់ពេក។



