ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​ប្រកាស​ដាក់​ដំណើរ​ការ​ម៉ាស៊ីនបកប្រែ TranslateKh ដែលជាជំនួយការឆ្លាតមានលទ្ធភាពអាចជួយដល់ការបកប្រែពាក្យ ឃ្លាប្រយោគ ឬអត្ថបទ ពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញ។

ម៉ាស៊ីនបកប្រែ TranslateKH គឺជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មួយ ដែលត្រូវបានបង្កើតឡើងប្រើប្រាស់វិធីសាស្ត្រសិក្សាស៊ីជម្រៅ (Deep Learning)។

អាស្រ័យហេតុនេះ សាធារណជនអាចប្រើប្រាស់ម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ជាជំនួយការបកប្រែកិច្ចសន្ទនា និងសារព័ត៌មានទូទៅ​ ហើយក្រសួងនឹងបន្តអភិវឌ្ឍបន្ថែមដើម្បីឱ្យ TranslateKh អាចបកប្រែជាមួយលទ្ធផលល្អប្រសើរជាមួយ និងវិស័យផ្សេងទៀត។

ម៉ាស៊ីនបកប្រែ TranslateKh អាចចូលប្រើប្រាស់បានតាមរយៈវេប https://translatekh.mptc.gov.kh ឬតេឡេក្រាម https://t.me/TranslateKH_bot

Share.