ពានរង្វាន់ AFF Mitsubishi Electric Cup 2024 ជិតដល់ថ្ងៃប្រកួតជាផ្លូវការហើយ ខណៈកីឡាករដែលប្រកបអាជីពនៅលីគកម្ពុជា ចំនួន៧នាក់ ត្រៀមជួយក្រុមជម្រើសជាតិរបស់ខ្លួនប្រកួតក្នុងថ្ងៃ FIFA Day

សារព័ត៌មានត្រយង សូមជម្រាបជូនប្រិយមិត្តអំពីកីឡាករ ទាំង៥នាក់នោះដូចតទៅ៖
- ទី១) កីឡាករ Soe Moe Kyaw សមាជិករបស់ក្រុមកងយោធពលខេមរភូមិន្ទ ចូលរួមក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ។ កន្លងមក Soe Moe Kyaw បង្ហាញខ្លួនបានចំនួន ១៩ប្រកួត រកបាន២គ្រាប់។

- ទី២) កីឡាករ Thiha Zaw សមាជិករបស់ក្រុមណាហ្គាវើលដ៍ ត្រៀមចូលរួមជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ។ កន្លងមក Thiha Zaw បង្ហាញខ្លួនបានចំនួន ៨ប្រកួត រកបាន៣គ្រាប់។

- ទី៣) កីឡាករ Bounphachan Bounkong សមាជិករបស់ក្រុមព្រះខ័នរាជស្វាយរៀង ត្រៀមជួយក្រុមជម្រើសជាតិឡាវ។ កន្លងមក Bounphachan Bounkong បង្ហាញខ្លួនបាន២៥ប្រកួត រកបាន៦គ្រាប់។

- ទី៤) កីឡាករ Jarvey Gayoso សមាជិករបស់ក្រុមភ្នំពេញក្រោន ត្រៀមបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិហ្វីលីពីន។ កន្លងទៅ Jarvey Gayoso ធ្លាប់បង្ហាញខ្លួនបានចំនួន ២១ប្រកួត រកបាន២គ្រាប់។

- ទី៥) កីឡាករ Georgino Mendonça សមាជិករបស់ក្រុមឡាយហ្វខេត្តព្រះសីហនុ ត្រៀមចូលរូមជាមួយក្រុមជម្រើសជាតិទីម័រខាងកើត។

- ទី៦) កីឡាករ Jhon Frith សមាជិករបស់ក្រុមអាយអេសអាយ ដង្កោសែនជ័យ ត្រៀមចូលរូមជាមួយក្រុមជម្រើសជាតិទីម័រខាងកើត។ កន្លងទៅ Jhon Frith បង្ហាញខ្លួនបាន ១១ប្រកួត រកបាន២គ្រាប់។

- ទី៧) កីឡាករ João Pedro សមាជិករបស់អង្គរថាយហ្គឺរ ត្រៀមចូលរូមជាមួយក្រុមជម្រើសជាតិទីម័រខាងកើត ។

ចំពោះលទ្ធផលចាប់ឆ្នោត នៃពានរង្វាន់ AFF Mitsubishi Electric Cup 2024គឺពូល A មានក្រុមជម្រើសជាតិថៃ ម៉ាឡេស៊ី សិង្ហបុរី កម្ពុជា និងទីម័រខាងកើត ខណៈពូល B គឺមានក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងឡាវ។
សូមជម្រាបថា ពានរង្វាន់ប្រចាំតំបនអាស៊ាន AFF Mitsubishi Electric Cup 2024 គ្រោងនឹងចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ខាងមុខ មាន១០ប្រទេសចូលរួម បែងចែកជាពីរពូល A និង B យកក្រុមលេខ១ និងលេខ២ ទាំងពីរពូលឡើងទៅវគ្គបន្ត ប្រកួតគ្នាយក២ក្រុមទៅវគ្គផ្តាច់ព្រ័ត្រ។
ចំពោះម្ចាស់ជើងឯកឆ្នាំចាស់គឺបានទៅលើក្រុមជម្រើសជាតិថៃ ក្រោយយកឈ្នះវៀតណាម នៅវគ្គផ្តាច់ព្រ័ត្រ ៣ទល់នឹង២ សរុបទាំងពីរជើងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅ៕

